រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជនពីក្រុមហ៊ុនចំនួន២

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួល អំណោយមនុស្សធម៌ពីក្រុមហ៊ុនចំនួន០២ បម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងកើតនៅក្នុងខេត្តព្រះសីហនុ។

ក្រុមហ៊ុនទាំងពីរនោះគឺ៖ ១.ក្រុមហ៊ុន វ៉ាងមីនដឺប្រាឌើរ (ខេមបូឌា) ឯ.ក ឧបត្ថម្ភម៉ាស ១០,០០០ ស្រោមដៃពេទ្យ ៥,០០០គូរ អាល់កុល ៥កាន អង្ករ ២,០០០គីឡូក្រាម ទឹកបរិសុទ្ធ ១០០កេស និងមី ២០កេសធំ។ ២.សមាគមជំនួយមនុស្សធម៌កម្ពុជា-ចិនឧបត្ថម្ភអាល់កុល ១០០កាន ស្រោមដៃពេទ្យចំនួន ៥,០០០គូរ និងវែនតាពេទ្យចំនួន ២០០ឧបត្ថម្ភជូនដល់ រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងព្រឹត្តិ ការណ៍សហគម ២០កុម្ភះ នៅក្នុងខេត្តព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ជំនួសមុខឱ្យ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះ ក្រុមហ៊ុនទាំងពីរដែលបាននាំយកអំណោយឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បី ចូលរួម ការពារ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ហើយសកម្មភាពនេះ បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩ ឱ្យទទួលបានជោគជ័យ។

លោកស្រីអភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជនក្រុមហ៊ុនក្នុង ខេត្តព្រះសីហនុបន្ត ជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕ ដោយ ​៖ មនោរាហ៍