សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព

ភ្នំពេញ ៖ លោកជំទាវ ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំនៅកម្ពុជា បានសម្ដែងនូវការអបអរសាទរ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ខណៈការរីករាលដាលឆ្លងជំងឺនេះ បានកើតឡើងយ៉ាងតិចបំផុត។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិមានសន្តិភាព៕