ខេត្តបន្ទាយមានជ័យ ៖ រោងចក្ររបស់ជនជាតិថៃមួយ កន្លែងដែលទុកចោលត្រូវអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោងប្រហែល២និង៣០ទៀបភ្លឺថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ នៅខាងកើតពីមូលដ្ឋានអាវុធហត្ថក្រុង ប៉ោយប៉ែតប្រហែលជា៣០០ម៉ែត្រតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារ កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
នៅក្នុងស្ថានការណ៍នោះគេឃើញមានកងកម្លាំងសមត្ថកិច្ចជាមួយអាជ្ញាធរក្រុងចុះជួយអន្តរាគមន៍ភ្លាមៗប្រើប្រាស់រថយន្តដឹកទឹកចំនួន៨រថយន្តដោយរថយន្តស្នងការ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន អធិការក្រុងប៉ោតប៉ែតរថយន្តមួយគ្រឿង ប្រើប្រាស់ទឹកអស់៥រថយន្ត,ស្រុកអូរជ្រៅឡានទឹកមួយគ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ក្រុមហ៊ុនTROPIC រថយន្តទឹកមួយគ្រឿងប្រើប្រាស់ទឹកអស់ចំនួន១រថយន្តក្រុមហ៊ុនSTAR WORLD (ផ្កាយប្រាំ)រថយន្តទឹកមួយគ្រឿងប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត ក្រុមហ៊ុនសេងហាប់ រថយន្តទឹកមួយគ្រឿងប្រើប្រាស់ទឹកចំនួន១រថយន្ត,ស្រុកម៉ាឡៃរថយន្តទឹកមួយគ្រឿងប្រើប្រាស់ទឹកចំនួន១រថយន្ត ស្រុកមង្គលបូរីឡានទឹកមួយគ្រឿងប្រើប្រាស់ទឹកចំនួន១រថយន្ត។សរុបការប្រើប្រាស់ទឹកអស់ចំនួន១៣រថយន្ត។
អគ្គីភ័យនេះបានរលត់ទាំងស្រុងនៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃដដែល។
តាមការបំភ្លឺរបស់ឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣៩ ស្នាក់កន្លែងកើតហេតុ បានអោយដឹងថាអគ្គីភ័យបង្ករឡើងដោយសារទុស្សេ ឆ្នាំងសាកទូរសព្ទ័ រួចប៉ះជាមួយក្រណាត់ឆាបឆេះតែម្តង។សមត្ថកិច្ចប្រាប់ថាសំភារៈរងការខូចខាតដោយអគ្គីភ័យ រួមមាន៖ខូចម៉ាស៊ីនដេរប្រហែល៤០គ្រឿង,ម៉ាស៊ីនផុងជាង៣០០គ្រឿង,កង្ហារបញ្ឈរធំប្រហែល៤០គ្រឿង,ក្រណាត់ប្រហែល២០០ការ៉ុង ,ដែកថ្ពក់ខោ អាវប្រហែល៦០កេស,ឧបករណ៍ប្រើប្រាស់និងឯកសារផ្សេងៗ។តែមិនមានអ្នករងរបួស និងបាត់បង់ជីវិតឡើយ ។ការប៉ាន់ប្រមាណពីទំហំខូចខាតសរុបទឹកប្រាក់មិនទាន់ដឹងនោះទេ ៕