ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកែប» នៅជាន់ផ្ទាល់ដី សាលសេរីភាពនៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ សន្និសីទនេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផលដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។
សន្និសីទសារព័ត៌មាននេះ ដឹកនាំដោយលោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដោយឡែក វាគ្មិនដែលនឹងចូលរួមគឺតំណាងរដ្ឋបាលខេត្តកែប៕