ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោក៨៩១ សហការជាមួយកម្លាំងយោធាកងពល លេខ៥១នៅវេលាម៉ោង២ និង២៥នាទីទៀបភ្លឺថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ បានឃាត់ប្រជាពលរដ្ឋជាពលករខ្មែរលួចឆ្លងដែនចលទៅប្រទេសថៃ ចំនួន ៣នាក់ រួមមាន ៖
១,ឈ្មោះ ភឿន ឆែម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិប្រជាធម្ម សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២,ឈ្មោះ កេត ហំ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ក្រុងប៉ោយប៉ែត ។
៣,ឈ្មោះ ត្រង ចិត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
អ្នកទាំង៣ត្រូវកម្លាំងសមត្ថកិច្ចប្រទះឃើញនៅមាត់អូរព្រំដែនចំណុចរោងម៉ាស៉ីនក្រុមហ៊ុនគ្រែនដាយម៉នស៉ីធីក្រោយនាគមាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនធ្វើការអបរំ។
បន្ទាប់ពីរធ្វើការអប់រំលោកវរសេនីយ៍ឯក ហាំ វណ្ណ:មេបញ្ជាការវរ:៨៩១ ចាត់កម្លាំងប៉ុស្តិ៍ក្បាលស្ពានដឹកនាំដោយលោកវរសេនីទោឈិន ឈាង មេបញ្ជាការរងទទួលទិសបញ្ជូនពលករខ្មែរទាំង៣នាក់ទៅធ្វើចត្តាឡីស័កនៅមណ្ឌលសំុចត ស្ថិតនៅសាលាបឋសិក្សាហ៊ុន សែន ព្រហ្មនិម្មិត ភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត៕