ភ្នំពេញ ៖ តាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា អាកាសធាតុនៅកម្ពុជា នាខែមេសា និង ដើមខែឧសភា ឆ្នាំ២០២១ នេះ ស្ថិតក្នុងកម្រិតសីតុណ្ហភាពអាចនឹងកើនឡើងខ្ពស់បំផុតក្នុងរង្វង់ ៣៩អង្សាសេ សម្រាប់រដូវប្រាំង។ ដោយឡែក សម្រាប់រដូវវស្សា អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១។
សេចក្តីជូនដំណឹងបានបង្ហាញពីការព្យាករថា អាកាសធាតុលើកទី១ នៅដើមរដូវវស្សា និង ពាក់កណ្តាលរដូវវស្សា គឺចាប់ពីខែឧសភា មិថុនា កក្កដា និងខែសីហា នឹងមានរបាយទឹកភ្លៀងដែល អាចមានកម្រិតពីមធ្យមទៅច្រើន ៕