ការដាក់រដ្ឋក្នុងគ្រាអាសន្នដែលបានពន្យាពេល របស់ប្រទេសជប៉ុន កំពុងបង្ខំឲ្យ អ្នកលក់ដុំ ទំនិញអាហារត្រូវបោះចោលខណៈការលក់ថយចុះខ្លាំង។ អ្នកលក់ដុំម្នាក់ដែលផ្តល់ទំនិញម្ហូបអាហារ កំពុងទទួលបានការបញ្ជាទិញតិចបំផុតពី ភោជនីយដ្ឋាន បារ និងផ្ទះអាហារដោយសារតែចំនួនម៉ោងត្រូវបានកាត់បន្ថយ និងការធ្វើការងារពីចម្ងាយ ឬពីផ្ទះ។
ក្រុមហ៊ុនកំពុងប្រើរថយន្តដឹកទំនិញធន់តូចៗដើម្បីដឹកទំនិញតិច រីឯការចំណាយលើកម្លាំងពលកម្មនិងប្រេងឥន្ធនៈ កំពុងក្លាយជាបញ្ហា។ នៅឯឃ្លាំងរបស់ក្រុមហ៊ុនមួយនៅខេត្តសៃតាម៉ា ភាគខាងជើងទីក្រុងតូក្យូ ប្រទេសជប៉ុន អាហារសមុទ្រនិងបន្លែដែលហួសកាលបរិច្ឆេទ កំពុងត្រូវបានគេគរទុកចោល។ មានតែអាហារមួយភាគ តូចប៉ុណ្ណោះដែលអាចត្រូវបានផ្តល់ទៅឱ្យអង្គការគាំទ្រសង្គម។ ប្រធានក្រុមហ៊ុន លោក Kuze Shinya និយាយថាក្រុមហ៊ុនរបស់លោក បានរក្សាបញ្ជីសារពើភ័ណ្ឌ ដើម្បីចៀសវាងការអស់ពីស្តុក ប៉ុន្តែទំនិញកាន់តែគរច្រើនដោយសារស្ថានភាពរដ្ឋក្នុងគ្រាអសន្នអាសន្នមិនអាចលក់ចេញដោយការបញ្ជាទិញកាត់បន្ថយ។
លោក និយាយថាក្រុមហ៊ុនបានខិតខំប្រឹងប្រែង ក្នុងការស្នើសុំមុខម្ហូបថ្មីៗដល់អតិថិជន ខណៈការលក់នៅតាមភោជនីយដ្ឋានថយចុះ ធ្វើឲ្យអាហារដែលធ្វើលើសត្រូវបោះចោលដោយសារតែហួសកាលបរិច្ឆេទ៕