បរទេស ៖ គេហទំព័រអន្តរជាតិ Worldometer បានរាយការណ៍ថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ នេះបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩៥,៩៩០,០៩១ នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ២,០៤៨,៥៦៥នាក់ និងជាសះស្បើយឡើងវិញ ៦៨,៦០៨,១០០នាក់។
គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៤,៦២៦,៣៧៦នាក់ ស្លាប់ចំនួន ៤០៨,៦២០នាក់ និងជាសះស្បើយចំនួន ១៤,៥៥១,៦៨៥នាក់។
ដោយឡែក ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១០,៥៦២,៦៤៧នាក់ ស្លាប់ចំនួន ១៥២,៥៩៣នាក់ និងជាសះស្បើយ១០,២២៧,៨៥២ នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៨,៥១២,២៣៨នាក់ ស្លាប់ ២១០,៣២៨នាក់ និងជាសះស្បើយ ៧,៤៥២,០៤៧នាក់៕