ក្រុងប៉ោយប៉ែត ៖ ជនជាតិចិនម្នាក់ឡើងលើដំបូល កាស៊ីណូនៅនាគទិព្វដោយដៃកាន់កន្ត្រៃគំរាមចាក់សម្លាប់ខ្លួនមិនឲ្យគេឯងចូលជិតសង្ស័យចាញ់ល្បែងកាលពីរសៀលម៉ោង៣និង១៥នាទីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់និងក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាជនជាតិចិនម្នាក់ឡើងលើ ដំបូលកាស៊ីណូនាគទិព្វដោយក្នុងដៃកាន់កន្ត្រៃប៉ងចាក់ក ខ្លួនឯង និងគំរាមមិនឲ្យគេចូលជិត ។អ្នកភូមិថាជនជាតិចិនរូបនោះមានរបួសនិងឈាមហូរជោគខ្លួនសង្ស័យថាបានចាក់ខ្លួនឯងនិងកន្ត្រៃត្រូវរួចហើយ។ ប្រភពព័ត៌មានដដែលបានបង្ហើបឲ្យដឹងថា បុរសជនជាតិចិនម្នាក់នោះ សង្ស័យចាញ់ល្បែងស្ពឹកមុខហើយ បានជាចង់ស្លាប់បែបនេះ។ចំណែកអ្នកខ្លះទៀតបានលើកថាប្រហែលជា ជនជាតិចិនរូបនេះសេពថ្នាំញៀនច្រើនពេកទើប បង្កឲ្យក្លាយជាបែបនេះ ។
សូមបញ្ជាក់ថា ទីតាំងបនល្បែងកាស៊ីណូនាគទិព្វ ដែលជនជាតិចិនប៉ងធ្វើអត្តឃាតនេះ មានម្ចាស់មានឈ្មោះ អ៊ុយ អ៊ូ អាសយដ្ឋានបច្ចុប្បន្ន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជុំវិញបញ្ហានេះ មិនទាន់មានប្រភពព័ត៌មានជាក់លាក់នៅឡើយទេថាតើចិនម្នាក់នេះកើតអ្វីឲ្យពិតប្រាកដ។ព្រោះកើតហេតុភ្លាមៗគេឃើញកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតនាំខ្លួនទៅសួរនាំ បន្ទាប់ពីជនជាតិចិនដូចគ្នាពីរទៅបីនាក់ បាននិយាយភាសាចិន លួងលោម ឲ្យចុះពីលើដំបូលអាគារកាស៊ីណូ ។
ទាក់ទិនបញ្ហានេះ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺ ពីមូលហេតុជាក់លាក់បានឡើយ ដោយទូរសព្ទ័ទៅអាកាន់ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចូលតែលោកមិនទទូល។
សួមបញ្ជាក់ថានៅក្រុងប៊ោយប៉ែតក្នុងដំណាក់កាលcovid19នេះ គេឃើញថាល្បែងកាស៊ីណូរួមទាំងKTVផងនៅបន្តបើកបំពានបំរាមប្រមុខរាជរដ្ឋាភិបាលនិងបំរាមរបស់ក្រសួងសុខាភិបាលស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) រហូតដល់មានការជូនដំណឹងជាថ្មី។ចំណែកកាស៊ីណូក៏នៅបើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹក គគ្រេងជារៀងរាល់ថ្ងៃ៕