ខេត្តព្រះសីហនុ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា សម្ពាធទាបសកម្មមួយ បានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក បានវិវត្តខ្លួនយ៉ាងឆាប់រហ័ស ទៅជា វិសម្ពាធទាប ហើយបានបង្កើនឥទ្ធិពលជាបន្តបន្ទាប់ ទៅជាព្យុះទី១១ ឈ្មោះ នូល ( NOUL ) ពេលដែលឆ្លងកាត់ប្រទេសហ្វីលីពីន នៅវេលាម៉ោង ១យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
ដោយសារ រងនូវឥទ្ធិពល នៃខ្យល់ព្យុះនេះដែរ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ យោងតាម របាយការណ៍ បណ្តោះអាសន្ន របស់ រដ្ឋបាលខេត្ត ព្រះសីហនុ បង្ហាញថា ជំនន់ ទឹកភ្លៀង ក្នុងស្រុក ព្រៃនប់ កាលពី យប់ ពាក់កណ្តាល អធ្រាត្រថ្ងៃទី១៧ ខែកញ្ញា ឆ្លងចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ លិចលង់ ផ្ទះ ប្រជាពលរដ្ឋ ៤៧២ គ្រួសារ និង សម្លាប់ ក្មេងស្រី ម្នាក់ ។
របាយការណ៍ បញ្ជាក់ថា គិត ត្រឹម ម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ ករណី គ្រោះធម្មជាតិ ភ្លៀង បង្ក ជា ទឹកជំនន់ បណ្តាល ឲ្យ លិចលង់ ប៉ះពាល់ ផ្ទះ ប្រជាពលរដ្ឋ សរុប ចំនួន ៤៧២ គ្រួសារ ក្នុង ឃុំ ចំនួន ៤ ជាប់ ផ្លូវជាតិ លេខ ៤ នៅ ស្រុក ព្រៃនប់ រួមមាន ៖
១- ឃុំ ព្រៃនប់ ចំនួន ១២៥ គ្រួសារ មនុស្ស ចំនួន ៥០៦ នាក់ ។
២- ឃុំ ទួល ទទឹង ចំនួន ២៨៦ គ្រួសារ មនុស្ស ចំនួន ១១៨០ នាក់ ។
៣- ឃុំ អណ្តូង ថ្ម ចំនួន ៤៦ គ្រួសារ មនុស្ស ចំនួន ១៨៨ នាក់ ។
៤- ឃុំ សំ រ៉ុង ចំនួន ១៥ គ្រួសារ មនុស្ស ចំនួន ៨៤ នាក់
ជំនន់ ទឹកភ្លៀង នេះ បានសម្លាប់ ក្មេងស្រី ម្នាក់ ឈ្មោះ វុទ្ធី ស្រី នី អាយុ ១ ខួប កន្លះ មាន ទីលំនៅ ក្នុង ឃុំ អណ្តូង ថ្ម ។ ជំនន់ ទឹកភ្លៀង នៅជាប់ ផ្លូវជាតិ លេខ ៤ នេះ ក៏បាន ធ្វើ ឲ្យ ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋ និង ឯកជន ខ្លះទៀត រង ការប៉ះពាល់ បាត់បង់ និង ខូចខាត ។
ក្រៅពីនេះ នៅមានពលរដ្ឋ តាម បណ្តា ឃុំ មួយចំនួនទៀត ក៏ ទទួលរង ផលប៉ះពាល់ ខ្លះ ដែរ ប៉ុ ន្តែ មាន ស្ថានភាព ធូរស្រាល ជាង ឃុំ ទាំង ៤ ខាងលើ ។
ចំណែកឯ សាកសព របស់ ក្មេងស្រីខាងលើ ត្រូវបាន ក្រុមគ្រួសារ រក ទី ទួល ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយមនោរាហ៍