ខេត្តព្រះសីហនុ ៖ ដើម្បីសំមកដែងនូវការអាណិត និងក្តីស្រឡាញ់រាប់អានរវាង ប្រជាពលរដ្ឋក្រីក្រលំបាក ជនពិកា ស្ត្រី មេម៉ាយ កុមាកំព្រា ផងដែរនោះ។ លោកឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារ ថ្នាក់ជាតិចុះជួយ ឃុំ ចំនួន១៥ ក្នុងស្រុកព្រៃនប់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធាន ក្រុមការងារកណ្តាលថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ – ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នេះ លោក ឧកញ៉ា ហេង សុវណ្ណា បាននាំយកអំអោយផ្ទាល់ខ្លួនទៅចែកជូនគ្រួសារក្រីក្រ និង ស្ត្រីមេម៉ាយ ចំនួន៦គ្រួសារ នៅក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧកញ៉ា ហេង សុវណ្ណា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ៊ឯកឧត្តម សាយ សំអាល់ – ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន ឯកឧត្តម ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ទាំងបីរូបនេះតែងតែ យកចិត្តទុក្ខដាក់ និងគិតគូអំពីសុខទុក្ខរបស់ បងប្អូនទាំងអស់នៅក្នុងខេត្តព្រះសីហនុយើងនេះ។
លោកឧកញ៉ា ហេង សុវណ្ណា បានមានប្រសាសន៍ថា៖ អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះ ។ ក្នុងនោះដែរ លោកឧកញ៉ា ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជម្ងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើ អនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ១៩ ក៏ដូចក្នុងសហគមសំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តឲ្យបានតាមការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។
អំណោយទាំងនោះ គឺ ៖ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករទំងន់ ៥០គីឡូក្រាម ថវិកា ៤០ពាន់រៀល។ ដោយឡែកស្ត្រីមេម៉ាយ ទទួលបន្ទុកចិញ្ចឹម កូន២នាក់ ទទួលបានអង្ករទំងន់ ៥០គីឡូក្រាម ថវិកា ៤០ពាន់រៀល និង បូកបន្ថែមថវិកា ២៣០ពាន់រៀលទៀតសំរាប់ ទិញស័ង្កសីប្រក់ដំបូលផ្ទះ។
ជាចុងក្រោយ លោកឧកញ៉ា ហេង សុវណ្ណា ក៏បានធ្វើការក្រើនរំលឹក ដោយមានប្រសាសន៍ ផ្តាំផ្ញើ ដល់បងប្អូនទាំងអស់ សុំកុំឲ្យចាញ់បោកមេខ្យល់ នាំយកកូនចៅខ្លួនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ដោយប្រទេសជិតខាងយើងពេលនេះ ក៏បានមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កការទប់ស្កាត់ជម្ងឺកូវិដ១៩ផងដែរ ។ ម្យ៉ាងវិញទៀត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ កុំឲ្យមានកើតជម្ងឺគ្រុនឈាម គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ដោយរដូវភ្លៀងធ្លាក់បានមកដល់ហើយ សូមបងប្អូនរួសរាន់លើការងារបង្កបង្កើនផលធ្វើស្រែចម្ការ ឲ្យទាន់រដូវ និងដាំដុះដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង៕ ដោយ ៖ មនោរាហ៍