ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នេះថា មានអ្នកជំងឺកូវីដ ១៩ ជាបុរសជនជាតិខ្មែរចំនួន ៤នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ក្រោមកិច្ចប្រឹងប្រែង របស់ ក្រុមគ្រូពេទ្យកម្ពុជា ហើយមិនមានអ្នកឆ្លងថ្មីនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បុរសទាំង៤នាក់នេះរួមមាន៖
*មានអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិស ឃុំធីយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម ធ្វើដំណើរ ពីប្រទេសរុស្ស៉ី ដោយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជ មានវីរុសកូវីដ១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
* បុរសអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់ភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសម៉ាលី តាមជើងហោះហើរ មកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ។
* បុរសអាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរ មកពី ប្រទេស ឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
* បុរសអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកបាន ធ្វើ ដំណើរពី ប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះ នៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា នៅ ថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញ ពីមណ្ឌលសុខ ភាព ចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧៣នាក់ ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២២៩នាក់ ស្ត្រី ៤៦នាក់ និងបុរស១៨៣នាក់៕