១០៥ថ្ងៃ សមត្ថកិច្ចចុះផាកពិន័យម៉ូតូជាង ១០ម៉ឺនគ្រឿង និងរថយន្តជាង ៣ម៉ឺន៥ពាន់គ្រឿង

លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ១០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ១៣៨.៦៨៤គ្រឿង។ ក្នុងនោះម៉ូតូមានចំនួន ១០.២៨៦២គ្រឿង និងរថយន្តមានចំនួន ៣៥.៨២២គ្រឿង (រថយន្តតូច ៣០.៩៣៥គ្រឿង និងរថយន្តធំ ៤.៨៨៧គ្រឿង)។

សម្រាប់ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញយានយន្តលល្មើសសរុបចំនួន ១០៦៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៧៣គ្រឿង និងរថយន្តចំនួន ២៩៦គ្រឿង ។ក្នុងនោះរថយន្តតូចចំនួន ២៥១គ្រឿង និងរថយន្តធំចំនួន ៤៥គ្រឿង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។ សម្រាប់រថយន្តភាគច្រើន គឺល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ លើសចំណុះ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕