ថ្ងៃ ចន្ទ ទី ២៣ ខែ ធ្នូ ឆ្នាំ២០២៤

កម្ពុជា-ចិន

ម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន តាមប្រព័ន្ធវីដេអូពីចម្ងាយ

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

ក្រុមអ្នកវិនិយោគចិន កំពុងសិក្សាឱកាសវិនិយោគលើការកែច្នៃត្រី ក្នុងខេត្តកំពង់ឆ្នាំង

 (កំពង់ឆ្នាំង)៖ ក្រុមអ្នកវិនិយោគចិន បាននឹងកំពុងសិក្សាឱកាសវិនិយោគ ក្នុងវិស័យកសិកម្ម តាម រយៈការបង្កើតរោងចក្រកែច្នៃត្រី នៅក្នុងខេត្តកំពង់ឆ្នាំង ដែលអាចចូលរួមចំណែកដោះស្រាយ បញ្ហា តម្លៃ និងការកក់ស្ទះត្រីនៅក្នុងស្រះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ នាថ្ងៃទី១៤...

ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជួបពិភាក្សាការងារទ្វេភាគី តាមប្រព័ន្ធវីដេអូ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការប្រឆាំងការរាតត្បាតជំងឺកូវីដ១៩

 (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយ លោក WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom) នៅវិមានព្រឹទ្ធសភា។ កិច្ចពិភាក្សាការងារទ្វេភាគី នៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ...

ទូតចិននៅកម្ពុជាលោកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ១,២៥០លានដូស ត្រូវបញ្ជូនទៅកាន់ ពិភពលោក ដើម្បីសង្គ្រោះជីវិតមនុស្ស 

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រទេសចិន ចំនួន ១,២៥០លានដូស ត្រូវបានផ្តល់ទៅកាន់សកលលោក ជាពិសេសប្រទេស កំពុងអភិវឌ្ឍន៍ ដើម្បីជួយកាត់បន្ថយការរីករាលដាលជំងឺកូវីដ១៩។ ក្នុងសុន្ទរកថាអបអរខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០២១នេះ...

ស្ថានទូតចិននៅកម្ពុជា៖ ពហុកីឡដ្ឋានជាតិមរតកតេជោ បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ

(ភ្នំពេញ)៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀម រៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បានឆ្លងកាត់ការ ត្រួតពិនិត្យដោយជោគជ័យហើយ។ នេះបើតាមការជូនដំណឹងរបស់ស្ថានទូត សាធារណរដ្ឋប្រជា មានិតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ស្ថានទូតចិននៅកម្ពុជា បាន ប្រកាសលើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃពុធនេះថា «កាលពីថ្ងៃទី១៦ ខែសីហា...

វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជាលើកទី២ បានប្រារព្ធធ្វើឡើង, លោក Huang Kunming បានអញ្ជើញចូលរួមពិធីសម្ពោធ និងថ្លែងសុន្ទរកថា

(ប៉េកាំង)៖ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជាលើកទី ២ ស្តីពី «ឆ្ពោះទៅកាន់ដំណាក់ កាលថ្មី នៃការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា» បានបើកធ្វើនៅថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងប៉េ កាំង។ លោក Huang Kunming សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងឃោ សនាការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអញ្ជើញចូលរួមពិធីសម្ពោធតាមប្រព័ន្ធ វីដេអូ និងថ្លែងសុន្ទរកថាគន្លឹះ។ លោក Huang...

ឯកឧត្តមបណ្ឌិត សុខ ទូច៖ ទំនាក់ទំនងកម្ពុជា-ចិន តែងឈរលើមូលដ្ឋានគោរពផលប្រយោជន៍ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នាទេ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ជានិច្ចកាល តែងឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ឯកឧត្តមបណ្ឌិត បានលើកឡើងបែបនេះក្នុងពិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងសន្ទរកថារបស់ខ្លួន ឯកឧត្តម សុខ...

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មបាននិយាយថា កម្ពុជា-ចិន ជាដៃគូដ៏សកម្ម និងមិនអាចខ្វះបានក្នុង រៀបចំគោលនយោបាយ និងចរចាពាណិជ្ជកម្មទាំងក្នុងតំបន់ និងពិភពលោក

(ភ្នំពេញ)៖ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា ចិនក្រៅតែជាដៃ គូពាណិជ្ជកម្មដ៏សំខាន់ របស់កម្ពុជាហើយនោះ កម្ពុជានិងចិន ក៏ជាដៃគូដ៏សកម្ម និងមិនអាចខ្វះបាន ក្នុងការរៀបចំគោលនយោបាយ និងចរចារពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងពិភពលោក។ ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មរូបនេះ ធ្វើឡើងក្នុងឱកាសចូលរួមក្នុងវេទិកាកម្រិតខ្ពស់នៃ ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខេកក្កដានេះ។ ឯកឧត្តម សុខ សុភ័ក្ត្រ...

មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ជំនួយរបស់មិត្តចិនដល់កម្ពុជា ជាសក្ខីភាពថ្មីឆ្លុះបញ្ចាំងចំណងមិត្តភាពដែកថែបរវាងប្រទេស និងប្រជាជនទាំងពីរ

(ភ្នំពេញ)៖ លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ជំនួយដ៏ថ្លៃថ្លារបស់មិត្តចិនដល់កម្ពុជា គឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងចំណ ងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវ ទួត បញ្ញា អញ្ជើញចូលរួម ក្នុងវេទិកា កម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍ...

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិនបានើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន កំពុងស្ថិតក្នុងដំណាក់ កាលល្អបំផុត ខណៈចិនដើរតួសំខាន់ជួយកសាង និងអភិវឌ្ឍនៅកម្ពុជា

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូស បញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ហើយបាន ក្លាយទៅជាគំរូនៃការរួមរស់ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានគូសរំលេចពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន នៅក្នុងពិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី «ដំណើរឆ្ពោះទៅ កាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន»...