ថៃ ៖ សភាថៃបានអនុម័តកញ្ចប់ជំនួយសេដ្ឋកិច្ចចំនួន ១,៩ ពាន់ពាន់លានបាត ស្មើនឹង ៥៨ ពាន់លានដុល្លារដើម្បីបន្ធូរបន្ថយផលប៉ះពាល់ពីមេរោគកូរ៉ូណា។
ច្បាប់នេះរួមបញ្ចូលទាំងច្បាប់ចំនួន ៣ រួមមានផែនការរបស់រដ្ឋាភិបាលក្នុងការខ្ចីប្រាក់ ១ ពាន់ពាន់លានបាត និងវិធានការរបស់ធនាគារកណ្តាលដែលមានតម្លៃ ៩០០ ពាន់លានបាតក្នុងប្រាក់កម្ចីនិងការគាំទ្រសម្រាប់មូលបត្របំណុលក្រុមហ៊ុន។ក្នុងចំណោមប្រាក់កម្ចីចំនួន ១ ពាន់ពាន់លានបាតប្រាក់ចំនួន ៦០០ ពាន់លានបាតគឺជាថវិកាសំរាប់ការងារសាធារណៈ និងវិធានការណ៍ជួយសង្គ្រោះហើយថវិកាដែលនៅសល់ គឺសម្រាប់កសាងសេដ្ឋកិច្ច និង ការបង្កើតការងារឡើងវិញ។
ច្បាប់នេះត្រូវអនុម័តដោយព្រឹទ្ធសភាជាន់ខ្ពស់ដែលរំពឹងថានឹងកោះប្រជុំនៅដើមខែមិថុនានេះ ។ ជំហានចុងក្រោយនេះ អនុវត្តតាមវិធានការជំរុញទឹកប្រាក់រាប់ពាន់ លានដុល្លារ ដែលត្រូវបានណែនាំកាលពីដើមឆ្នាំនេះដើម្បីទប់ទល់នឹងផលប៉ះពាល់នៃមេរោគកូរ៉ូណា លើសេដ្ឋកិច្ចថៃដែលកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ច។
នៅដើមខែមុន ប្រទេសថៃបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ហើយអាជីវ កម្មជាច្រើនទៀតដែលត្រូវបានចាត់ជាអាជីវកម្មរងហានិភ័យមធ្យមនិងខ្ពស់រួមទាំងរោងកុននិងកន្លែងហាត់ប្រាណត្រូវអនុញ្ញាតឱ្យបើកឡើងវិញនៅថ្ងៃច័ន្ទនេះ។ធនាគារកណ្តាលរបស់ប្រទេសថៃបាននិយាយថាខ្លួនរំពឹងថាសេដ្ឋកិច្ចនឹងធ្លាក់យ៉ាងខ្លាំងនៅឆ្នាំនេះដោយសារជំងឺរាតត្បាតបានជះប៉ះពាល់ដល់អាជីវកម្មនិងគ្រួសារ។ គួរបញ្ជាក់ថា ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួនបួនកាលពីថ្ងៃអាទិត្យ ហើយប្រទេសនេះបានបញ្ជាក់ពីករណី ឆ្លង ចំនួន ៣.០៨១ ករណីនិងមនុស្ស ៥៧ នាក់បានស្លាប់ចាប់តាំងពីជំងឺផ្ទុះឡើងក្នុងខែមករា៕