ត្រៀមបញ្ជូនឧក្រិដ្ឋជនគ្រឿងញឿនជាជនបរទេស៥នាក់និងវត្ថុតាងចំនួន១៤២ដុំ ស្មើនឹង១៤៥គីឡូក្រាមទៅតុលាការ

ភ្នំពេញ៖បន្ទាប់បីពីចាប់បានក្រិដ្ឋជននគ្រឿងញៀនកាលលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤ ៖ កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន ៤នាក់បន្ថែមទៀត ជនជាតិចិនតៃវ៉ាន់៣នាក់ និងជនជាតិជប៉ុនម្នាក់ នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ក្នុងនមានឈ្មោះ ស៊ូ ឈិនហៅ អាយុ២៣ឆ្នាំ។ ២៖ឈ្មោះ ហ័ង ហឺជៀន អាយុ៣៥ឆ្នាំ។ ៣៖ឈ្មោះ ហ្វាង ចឹងជីន អាយុ២០ឆ្នាំ។ និង៤៖ឈ្មោះ ណូមូរ៉ា សូគីជី អាយុ៧៦ឆ្នាំ។
កម្លាំងជំនាញបានឆែកឆេរទីតាំងស្នាក់នៅ និងកន្លែងស្តុកគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនចំនួន ៣ទីតាំងផ្សេងគ្នា ជាលទ្ធផលរកឃើញ៖ គ្រឿងញៀនប្រភេទកេតាមីនចំនួនដុំ ស្មើនឹង១៤២គីឡូក្រាម, ម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន២គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣, សម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកគ្រឿអញៀន (ខ្នាត១គីឡូក្រាម) ចំនួន ២០០កញ្ចប់។


សរុបលទ្ធផលប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់ និងជនជាតិជប៉ុនម្នាក់ ដកហូតថ្នាំញៀនប្រភេទកេតាមីនសរុបទម្ងន់ ១៤៥គីឡូក្រាម។លោកឧត្តមសេនីយ៍ឯកជួនណារិនបានឲ្យដឹងថា ក្រោយបញ្ចប់ការសាកសួរ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋជនទាំង៥នាក់ និងវត្ថុតាងគ្រឿងញៀន នៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់ ៕