(ភ្នំពេញ)៖ ថ្ងៃនេះជាថ្ងៃទី365 ចាប់តាំងពីឥណ្ឌាចូលកាន់តំណែងជាប្រធាន G20 លោកនាយកមន្ត្រី ណារ៉េនដ្រា ម៉ូឌី បានថ្លែងឱ្យដឹងថា វាជាពេលមួយដើម្បីត្រិះរិះពិចារណាតាំងចិត្តឡើងវិញ និងធ្វើឲ្យសុភាសិតនៃពាក្យថា Vasudhaiva Kutumbakam ដែលមានន័យថា ផែនដីមួយ គ្រួសារមួយ អនាគតមួយ។
លោកនាយកមន្ត្រី ណារ៉េនដ្រា ម៉ូឌី បានឱ្យដឹងទៀតថា ដូចដែលយើងបានអនុវត្តនូវទំនួលខុសត្រូវនេះកាលពីឆ្នាំមុន ទិដ្ឋភាពសកលលោកបានជួបបញ្ហាប្រឈមជាច្រើន៖ ការងើបឡើងវិញពីជំងឺរាតត្បាត Covid-19 ការគំរាមកំហែងអាកាសធាតុ អស្ថិរភាពហិរញ្ញវត្ថុ និងវិបត្តិបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ចំពេលមានការធ្លាក់ចុះនៃលទ្ធិពហុភាគី។ នៅចំកណ្តាលនៃជម្លោះ និងការប្រកួតប្រជែងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បានជួបបញ្ហាប្រឈម ដែលជាការរារាំងដល់វឌ្ឍនភាព៕