អ្នកនាំពាក្យយោធាអ៉ីស្រាអែល ថាហាម៉ាស បាត់បង់ការគ្រប់គ្រងលើភាគខាងជើងនៃតំបន់ហ្កាហ្សា

 (ហ្ស៊េរុយសាឡិម)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោកឧត្តម​នាវី​ត្រី​ Daniel Hagari បាននិយាយថាក្រុមហាម៉ាសបានបាត់បង់ការគ្រប់គ្រងលើ ភាគខាងជើងនៃទីក្រុងហ្កាហ្សា ហើយ ខណៈជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់បានភៀសខ្លួនទៅភាគខាងត្បូងហ្កាហ្សា។

លោក Daniel Hagari ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយផ្សាយតាម កញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ឧត្តម​នាវី​ត្រី​បានគូសបញ្ជាក់ដូច្នេះថា «យើងមើល ឃើញប្រជាជនហ្កាហ្សា ៥០,០០០នាក់បានចាកចេញពីភាគខាងជើង ទៅកាន់ភាគខាងត្បូងនៃតំបន់ ហ្កាហ្សា។ ពួកគេចាកចេញពីព្រោះពួកគេយល់ថាហាម៉ាសបានបាត់បង់គ្រប់គ្រងលើភាគខាងជើង។ ហាម៉ាសបានបាត់បង់ម្ចាស់ការ និងកំពុងបន្ត បាត់បង់ការគ្រប់គ្រងលើភាគខាងជើង (នៃតំបន់ហ្កា ហ្សា)»

គួរបញ្ជាក់ថា បើតាមលោក Daniel Hagari បច្ចុប្បន្ននឹងមិនមានបទឈប់បាញ់ឡើយ ប៉ុន្តែអ៉ីស្រា អែលកំពុងអនុញ្ញាត និងទុកពេលវេលាខ្លះៗ ឱ្យ ប្រជាជនហ្កាហ្សាចាកចេញទៅភាគខាងត្បូង៕