(សេអ៊ូល)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌ មាន Reuters បានប្រាប់អោយដឹងថា កូរ៉េខាងជើង នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកានេះ បាននិយាយ ថាខ្លួននឹងបន្តអភិវឌ្ឍសមត្ថភាពយោធា ខណៈរិះគន់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការធ្វើ តេស្ដមីស៊ីល បាលិស្ទីគអន្តរទ្វីប ICBM កាលពីពេលថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់នៅក្នុងអត្ថបទមួយដូច្នេះថា « DPRK នឹងបន្តធ្វើសកម្មភាពយោធា ដើម្បីពង្រឹងសមត្ថភាពកំញើញ សត្រូវ និងធានាឱ្យបាននូវយុទ្ធសាស្ត្រ សន្តិសុខក្នុងតំបន់ឧបទី្វបកូរ៉េ»។ DPRK ជាឈ្មោះហៅខ្លីនៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើង គឺ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។
នៅក្នុងអត្ថបទដដែល KCNA ក៏បានរិះគន់ផងដែរចំពោះការបាញ់សាកល្បងមីស៊ីលបាលិស្ទីគ អន្តរទ្វីប (ICBM) Minuteman III ដែលមានសមត្ថភាពពាំ ក្បាលគ្រាប់នុយក្លេអ៊ែរនៅឯមូល ដ្ឋានទ័ពកងកម្លាំងអវអាកាស Vandenberg Space Force ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ សប្ដាហ៍នេះ។ បើតាម ក្រសួងការពារជាតិកូរ៉េខាងត្បូង ប្រតិភូកូរ៉េខាងត្បូងមួយក្រុមបានធ្វើ ទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាមេរិកនេះ និងបានទស្សនាការធ្វើតេស្ដមីស៊ីល ICBM ជាលើក ដំបូង ចាប់តាំងពីដំណើរទស្សនកិច្ចដូចគ្នានេះធ្វើឡើងកាលពីឆ្នាំ២០១៦៕