អ៊ុយក្រែន៖ រុស្ស៉ីបាញ់ផ្លោងចូលតំបន់ Kherson ដោយបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ និងសម្លាប់មនុស្ស ២នាក់


 (កៀវ)៖  យោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បញ្ជាក់ថា មន្ត្រីអ៊ុយក្រែនបានឱឲ្យដឹងថា ការបាញ់ផ្លោងរបស់រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់មនុស្សពីរនាក់នៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន និងបាន បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីនោះ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។

អភិបាលក្នុងតំបន់ លោក Oleksandr Prokudin បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ដោយសំដៅទៅលើការវាយប្រហារនៅពេលយប់ ដោយកងកម្លាំងរបស់រុស្ស៊ីថា ជា «រាត្រីឋាននរក» ដោយមានការវាយប្រហារជាង ៤០ លើកបានកើតឡើងនៅក្នុងភូមិនៅយប់នោះ។

លោក Prokudin បានបន្ថែមថា ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានសម្លាប់ ហើយផ្ទះប្រជាជន សាលា រៀន និងអគារពេទ្យក្នុងតំបន់ត្រូវបានរងការខូចខាត។ ហើយបុរសអាយុ ៦០ ឆ្នាំម្នាក់ទៀតនៅ ក្នុងភូមិ Vesele ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយគ្រាប់ផ្លោងរបស់រុស្ស៊ីមួយផ្សេង ទៀតនៅពេលព្រឹកផងដែរ។

លោក Roman Mrochko ដែលជាប្រធានរដ្ឋបាលយោធានៅទីក្រុង Kherson មិនបានរៀបរាប់ លម្អិតអំពីលក្ខណៈ នៃទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលរងការវាយប្រហារដោយការវាយ ប្រហាររបស់រុស្ស៊ីនោះទេ ប៉ុន្តែបានសរសេរនៅកម្មវិធីផ្ញើសារ Telegram ថា «ប្រជាជនមួយចំនួន (នៅទីនោះ) គ្មានថាមពលប្រើប្រាស់ជាបណ្តោះអាសន្ន»៕