តៃវ៉ាន់ អះអាងថាយន្ដហោះកងទ័ពអាកាសចិន ១៣គ្រឿង ហោះចូលក្នុងតំបន់ការពារដែនអាកាស របស់ខ្លួន


(តៃប៉ិ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ពញ្ជាក់ថា ក្រសួងការពារ ជាតិតៃវ៉ាន់ បាននិយាយថាខ្លួនប្រទះឃើញយន្ដហោះនៃកងកម្លាំងទ័ពអាកាសចិន ១៣គ្រឿងបាន ហោះចូលក្នុងតំបន់ កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ។

តាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះកងកម្លាំងទ័ពអាកាសចិន ក្នុងនោះរួមមានយន្ដហោះ ចម្បាំង និងយន្ដហោះដ្រូន ដែលកំពុងអមដំណើរ នាវាចម្បាំងចិនដឹកនាំការល្បាតប្រយុទ្ធ និងការធ្វើ សមយុទ្ធ។ តៃវ៉ាន់ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន បានរាយការណ៍ជារឿយៗពីសកម្មភាព យោធារបស់ចិននៅក្បែរដែនកោះរបស់ខ្លួន។ ចិនវិញ ក៏បានបង្កើនការធ្វើសកម្មភាពយោធាកាន់តែ ច្រើនឡើងក្បែរកោះតៃវ៉ាន់ផងដែរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាការឆ្លើយតបទៅនឹងអ្វី ដែលទីក្រុងប៉េកាំងហៅថាជាការគប់គិតគ្នារវាងកងកម្លាំងទាមទារឯករាជ្យតៃវ៉ាន់ និងសហរដ្ឋ​អាមេរិក៕