ហ្វីលីពីន មើលមិនឃើញពីទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ទេ ទាំងបច្ចុប្បន្ន និងអនាគត, នេះបើតាមមេទ័ពហ្វីលីពីន


(ម៉ានីល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹងថា ប្រមុខ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បាននិយាយថាហ្វីលីពីនមិនមានទំនាក់ ទំនងយោធាជាមួយតៃវ៉ាន់ នោះទេ ហើយក៏មិនសម្លឹងឃើញទំនាក់ទំនងបែបនេះនៅពេលអនាគត នោះដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ លោក Romeo Brawner ក៏បានលើកឡើងដែរថាយោធាហ្វីលីពីន បានត្រៀមលក្ខណៈជាស្រេចសម្រាប់ស្ថានការណ៍បន្ទាន់ បើទោះជាមិនបានពិនិត្យមើលរបាយការណ៍ស្ដីពីបំណងវាយប្រហារលើតៃវ៉ាន់ ជាពិសេស ក៏ដោយ។

គួរបញ្ជាក់ថា ហ្វីលីពីន បានប្រកាន់យក «គោលនយោបាយចិនតែមួយ» ហើយក៏មានទំនាក់ទំនង ជាមួយតៃវ៉ាន់ដែរ ដោយក្នុងនោះការិយាល័យ Manila Economic and Cultural Office នៅក្នុង កោះតៃវ៉ាន់ ដើរតួនាទីប្រៀបដូចជាស្ថានទូត។ បន្ថែមពីលើនេះ ហ្វីលីពីន បានបង្កើតកងកម្លាំង ជើង ទឹកមួយនៅលើកោះ Mavulis នៃភាគខាងជើងបំផុតរបស់ហ្វីលីពីនដែលសិ្ថតនៅចម្ងាយ ១៥០គីឡូ ម៉ែត្រពីកោះតៃវ៉ាន់ ជាទីដែល ពលរដ្ឋហ្វីលីពីនជាង ១៥០,០០០នាក់ កំពុងរស់នៅ និងធ្វើការ។

ហ្វីលីពីនមើលឃើញថាហានិភ័យនៃជម្លោះនៅតៃវ៉ាន់ គឺជាក្ដីកង្វល់មួយដ៏ធំរបស់ នៅចំពោះមុខការ ប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន៕