កៅះកុង:នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៣ នៃឱកាសបុណ្យកាន់បិណ្ឌវេនទី១៤ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រនិង លោកជំទាវ កាន់ ចន្ទ្រា ទៀ វិញ ព្រមទាំងអង្គភាពកងទ័ពជើងទឹក នឹងលោកអភិបាលរងស្រុកបូទុមសាគរ មេឃុំ មេភូមិ នឹងលោក លោកស្រីនឹងប្រជាពុទ្ធបរិស័ទបានអញ្ជើញប្រគេនទេយ្យទានចង្ហាន់ក្នុងឱកាសវេនបិណ្ឌទី១៤នៅវត្តគិរីសាគរ ហៅវត្តចម្លងគោ ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង។
នៅឱកាសនោះឯកឧត្តម ទៀវិញ លោកជំទាវ កាន់ ចន្ទ្រា បានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា មានបច្ចៃចំនួន ១២លាន៧០ម៉ឺនរៀនអង្ករ១០ប៉ាវ មី២កេះធំ ទឹកក្រូច១០កេះ ទឹកសុទ្ធ១០កេះ
ទឹកត្រី៥យួរ ស្ករស៣០គីឡូ ប៊ីចេង៣០គីឡូ ខ្ទឹមសរនឹងខ្ទឹមក្រហម១បាវ ស៊ុបខ្នរ១កេះ ត្រីខបីកេះធំ សាច់នឹងបន្លែ ហើយក៏មានចែកអំណោយដល់នាយទាហ៊ានជើងទឹកនឹងប្រជាការពារភូមិផងដែរ។
បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីវប្បធម៌ចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេកម្ពុជា។
ពេលវេលានៃបុណ្យវិធីបុណ្យគឺស្របពេលនិងចុងរដូវវស្សាដែលជាពេលដីមានជីវជាតិនិងផ្តល់នូវភោគផលច្រើន។
បុណ្យភ្ជុំបិណ្ឌមានរយៈពេល ១៥ថ្ងៃ ដោយថ្ងៃដំបូងគឺបិណ្ឌទីមួយ ដែលជាឱកាសឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធបុព្វការីជននិងពពួកប្រែតបុគ្គល។ប្រជាពលរដ្ឋជួបជុំក្រុមគ្រួសារនៅវត្តដើម្បីប្រគេនចង្ហាន់និងធ្វើវិធីសូត្រមន្តបាំងស្កូល ឧទ្ទិសកុសលដល់ញាតិសណ្ដានដែលចែកឋានទៅ។
បុណ្យភ្ជុំបិណ្ឌ រួមបញ្ចូលគ្នានៅទំនៀមទំនាប់ចាស់ជាមួយនឹងការប្រណិប័តន៍តាមសម័យបច្ចុប្បន្នរួមទាំងការសម្ដែងវប្បធម៌ការងារសប្បុរសធម៌ផងដែរ។
សូមចូលរួមជាមួយយើងខ្ញុំនៅក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដ៏មានអត្ថន័យនេះដែលបានធ្វើឡើងតាំងពីបុរាណកាលមកដល់បច្ចុប្បន្នហើយពិធីនេះធ្វើឲ្យយើងនឹងឃើញភាពធុនរឹងមាំភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសកម្ពុជានិងស្មារតីរឹងមាំនៃការជួបជុំរបស់ប្រជាជនខ្មែរ៕