សិក្ខាសាលា ស្ដីពី”វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព និងគុណភាព” ដើម្បីផ្សព្វ ផ្សាយបណ្ដុះបណ្ដាល ដល់ក្រុមហ៊ុនរោងចក្រ សហគ្រាស សេវាកម្ម មន្ទីរអង្គភាពពាក់ព័ន្ធនានា

កោះកុង÷ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលាស្ដីពី “វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព និងគុណភាព” នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៣ នៅសាលមហោ ស្រពខេត្តកោះកុង។

លោកស្រេង ហុង អភិបាលរងខេត្ត បានលើកឡើងថា កម្មវិធីសិក្ខាសាលាស្តីពី “វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព និងគុណភាព» នាថ្ងៃនេះ សូមលោក លោក ស្រី មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍តាមបណ្តាខេត្ត ដែលបានអញ្ជើញមកពី ខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ នឹងអស់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្តកោះកុង និងម្ចាស់ ឬតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម សេវាកម្ម បានមកចូលរួមក្នុងកម្មវិធីសិក្ខាសាលានាថ្ងៃនេះ។ ដែលបានកំណត់យកខេត្តកោះកុង ជាខេត្តគោល ដៅ រៀបចំសិក្ខាសាលាស្តីពី “វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព និងគុណភាព» ដើម្បី ផ្សព្វផ្សាយបណ្តុះបណ្តាល និងពីគ្រោះយោបល់អំពីផលិតភាព និងគុណភាព ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម សេវាកម្ម មន្ទីរ អង្គភាពពាក់ព័ន្ធនានា ក្នុងខេត្តកោះកុង ។

លោកស្រេង ហុងអភិបាលរងខេត្ត បានបន្ថែមថា ថ្ងៃនេះក្រសួងបានផ្ដល់ឱកាសឱ្យខេត្ត ក៏ដូចជាមន្ទីរ រៀបចំសិក្ខាសាលាស្ដីអំពី «វិធីសាស្ត អភិវឌ្ឍន៍ផលិតភាព និងគុណភាព» ដែលពិតជាមានអត្ថប្រយោជន៍ណាស់ សម្រាប់លោក លោកស្រីមន្ត្រីរាជការ លោក លោកស្រីជាម្ចាស់ ឬតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ជាសិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹងថ្មី និងបទពិសោធន៍លើកិច្ចការនេះ តាមរយៈការធ្វើ បទបង្ហាញរបស់វាគ្មិនមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងម្ចាស់ក្រុមហ៊ុន គំរូនៅរាជធានីភ្នំពេញ។ បន្ថែមលើនេះ ប្រសិនបើលោក លោកស្រីទទួលយកចំណេះដឹង ថ្មីត្រឹមជាទ្រឹស្ដី
តែមិនខិតខំផ្លាស់ប្ដូរទំលាប់ ផ្នត់គំនិត យកទៅអនុវត្តជាក់ស្ដែងនៅមូលដ្ឋានផលិតកម្មរបស់លោក លោកស្រីទេ គឺជាខាតបង់មួយ ដែលនឹងឈានទៅរកការក្ស័យធន ក៏អាចថាបាន។ ឆ្លើយតបនឹង បញ្ហានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានមជ្ឈមណ្ឌលផលិតភាពជាតិ ជាសេនាធិការ មានគម្រោងប្រចាំឆ្នាំគឺ «កម្មវិធីពាន់រង្វាន់សមិទ្ធផលផលិតភាព»។

ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណិតទី ៧ នេះ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុ វត្តនៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដែលនឹងផ្ដោតការយកចិត្តទុក ដាក់ លើចំណុចជាអាទិភាពមួយគឺ÷ ការអភិវឌ្ឍន៍ធនធានមនុស្ស(ឌីជីថល)។

ក្នុងនោះមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការធ្វើបរិវត្តន៍កម្ម ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ការរៀបចំជំនាញឡើងវិញ និងការបង្កើតជំនាញ(Reskilling and Upskilling
ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ជំនាញ ការដោះស្រាយបញ្ហាមិនស៊ីសង្វាក់គ្នា រវាងការបណ្ដុះបណ្ដាល និងតម្រូវការជំនាញ ការពង្រីកការតាមដានត្រួតពិនិត្យនិងការវាយតម្លៃលើការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ ២០១៥ ២០២៥ ប្រកបដោយទស្សនៈវិស័យ ក្នុងការលើកកម្ពស់ផលិតភាពដល់ក្រុមហ៊ុនរោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ព្រមទាំងលើកទឹកចិត្តក្នុងការបង្កើនផលិតភាពសម្រាប់អាជីវកម្មសេវាកម្មរបស់ពួកគាត់ឱ្យមានការរីក ចម្រើន ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានា នៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា កម្មវិធីថ្ងៃនេះ ជាវេទិការមួយដ៏សំខាន់សម្រាប់មន្ត្រីស្ថាប័នសាធារណៈ និងបងប្អូនជាម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម មានឱកាសទទួលយកចំណេះ ដឹង លើការផ្សព្វផ្សាយឧបករណ៍ដ៏សំខាន់ដំបូងរបស់ផលិតភាព គឺវិធីសាស្ត្រ<<ស៥>>ដែលជាមូលដ្ឋានគ្រឹះជួយដល់កន្លែងការងាររបស់អស់លោកលោកស្រី សំដៅទៅរកឧត្តមភាពធុរកិច្ច (Business Excellence) តាមរយៈគេហកិច្ចល្អ ដែលធ្វើអោយមានប្រសិទ្ធ ភាពការងារខ្ពស់ ក្នុងការបង្កើនផលិតភាពនិងប្រាក់ចំណេញសម្រាប់អង្គភាព៕ ដោយ សេន ពិសិដ្ឋ