(ភ្នំពេញ)៖ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រលប់ថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានបន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់កម្មករ និយោជិតដល់ បន្ទប់ ជួលតែម្ដង នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង។
គួរជម្រាបថា ក្នុងថ្ងៃចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដំបូងនេះ លោក ហេង សួរ បានបង្ហាញវត្តមានជាមួយកម្មករនិយោជិតពេញមួយថ្ងៃ ដើម្បីដឹងពីសុខទុក្ខរបស់ កម្មករនិយោជិត ព្រមទាំងបានទទួលទានអាហារជាមួយកម្មករនិយោជិតផងដែរ៕