(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ គឺ អ្នកនាំពាក្យម្នាក់របស់កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថាអ៊ុយក្រែន នឹងមិនអាចធ្វើប្រតិបត្តិការយន្ដហោះចម្បាំង F-16 ផលិត ដោយសហរដ្ឋអាមេរិក នៅសរទរដូវ និងរដូវរងាខាងមុខនេះនោះទេ។
ថ្លែងបាប់ទូរទស្សន៍អ៊ុយក្រែននៅថ្ងៃពុធសប្ដាហ៍នេះ លោក យូរី អ៉ីណាត់ (Yuriy Ihnat) បានគូស បញ្ជាក់ដូច្នេះថា «វាច្បាស់ណាស់ទៅហើយថា យើងនឹងមិនអាចការពារអ៊ុយក្រែនជាមួយយន្ដហោះ ចម្បាំង F-16 ឡើយ អំឡុងសរទរដូវនេះ និងរដូវរងាខាងមុខ។ យើងមានសង្ឃឹមយ៉ាងធំ សម្រាប់ យន្ដហោះចម្បាំងនេះ ដែលវានឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធការពារអាកាស និងអាចការពារពួកយើង ពីការវាយប្រហារភេរវកម្មដោយ មីស៊ីល និងយន្ដហោះដ្រូនពីសំណាក់រុស្ស៉ី»៕