រុស្ស៉ី នឹងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង លើនាវាមុជទឹកនុយក្លេអ៊ែរស៊េរីថ្

(មូស្គូ)៖ ប្រធានក្រុមហ៊ុនផលិតនាវាចម្បាំងដ៏ធំមួយរបស់រុស្ស៉ី បាននិយាយថារុស្ស៉ីកំពុងស្ថិតនៅក្នុងដំណើរការបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង Zircon នៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

លោក អាឡិចសី រ៉ាក់ម៉ានូវ (Alexei Rakhmanov) ជានាយកប្រតិបត្តិការក្រុមហ៊ុន United Shipbuilding Corporation (USC) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ។ នាយកប្រតិបត្តិរូបនេះបានគូសបញ្ជាក់ដូច្នេះថា «នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរមានមុខងារជាច្រើន Yasen-M project នឹងត្រូវបាន…បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon។ កិច្ចការក្នុងទិសដៅ នេះកំពុងដំណើរការហើយ»