(មូស្គូ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ អោយដឹងថា ការផ្សាយពាណិជ្ជកម្មដែលប្រកាសផ្តល់ថវិការចំនួន ៥,០០០ ដុល្លារភ្លាមៗ សម្រាប់អ្នកចូលបម្រើក្នុងជួរកងទ័ពរុស្ស៉ី បានលេចឡើងនៅលើបណ្តាញអ៉ីនធឺណិត របស់អ្នកប្រើប្រាស់ក្នុងប្រទេសកាហ្សាក់ស្ថាន ចំពោះមុខការកើនឡើងសង្រ្គាមនៅអ៊ុយក្រែន។
វីដេអូផ្សាយពាណិជ្ជកម្មដែលកំណត់គោលដៅយ៉ាងច្បាស់ទៅលើជនជាតិកាហ្សាក់ស្ថាន មាន បង្ហាញទង់ជាតិរុស្ស៉ី និងកាហ្សាក់ស្ថាន រួមទាំងពាក្យស្លោក «ស្មាប្រកៀកស្មា»។ ពួកគេសន្យាថា នឹងបង់ប្រាក់មួយដងចំនួន ៤៩៥,០០០រូប្លិ៍ ឬស្មើនឹង ៥,៣០០ដុល្លារដល់អ្នកដែលចុះកុងត្រាជា មួយយោធារុស្ស៉ី បូករួមទាំងប្រាក់បៀវត្សរ៍ប្រចាំខែយ៉ាងតិច ១៩០,០០០រូប្លិ៍ ឬស្មើនឹង ២,០០០ ដុល្លារ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងទៀត។ យ៉ាងនេះក្តី ក្រសួងព័ត៌មាន និងការអភិវឌ្ឍន៍សង្គមរបស់ កាហ្សាក់ស្ថាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការផ្សាយពាណិជ្ជ កម្មនេះនោះទេ៕