កោះកុង÷ ដើម្បីឱ្យប្រព័ន្ធទឹកស្អាតដំណើរបាទល្អប្រសើរឡើងវិញ ដែលមានការលេចធ្លាយ ត្រង់ចំណុច រង្វង់មូល ធនាគារអេស៊ីលីដា រហូតដល់ស្ពានភ្លោះ (ជិតតារាងបាល់ទះមនោរម្យ) និងផ្លូវជាតិលេខ ៤៨ ស្ថិតនៅទីតាំងក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះ កុង រដ្ឋាករទឹកកោះកុងបានធ្វើការមមីញឹកក្នុងការជួសជុល ដើម្បីឲ្យប្រជាពលរដ្ឋនៅចំណុចទីតាំងខាងលើ មានទឹកប្រើប្រាស់ឡើងវិញ។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកកោះកុង បានបញ្ជាក់ថា ដោយ សារត្រូវការជួសជុលទុយទឹកដែលមាន ការលេចធ្លាយខ្លាំង និងស្ថិតនៅទីតាំងដែលពិបាកក្នុងការជួសជុល ដោយមូលហេតនេះ រដ្ឋាករទឹកកោះកុងយើងខ្ញុំសុំធ្វើការផ្អាកផ្គត់ផ្គង់ទឹកចាប់ពី÷ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៣ ដល់ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣។
សូមជំរាបជូនផងដែរថា ជាមួយគ្នានឹងការជួសជុលទុយោដែលផ្អាកការផ្គត់ផ្គង់ទឹករយៈពេល៥ថ្ងៃ បើយោងតាមអាកាសធាតុ មិនសូវព្រួយបារម្ភក្នុងការខ្វះខាតទឹក ដែលប្រជាពលរដ្ឋប្រើប្រាស់ជាប្រចាំថ្ងៃពេកនោះទេ ដោយអាកាសធាតុ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ៕ ដោយ សេន ពិសិដ្ឋ