(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជា បានលើកទស្សនៈមួយក្នុងការដឹកនាំ ដោយបញ្ជាក់ថា «ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច»។
តាមរយៈបណ្តាញសង្គម លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា៖ «ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៍និងផ្ដល់តម្លៃ។ ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍»។
សូមជម្រាបថា លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៧ ខាងមុខនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តតំណែងនាយករដ្ឋមន្ត្រីទៀតឡើយ ដោយទុកឱកាសសម្រាប់វយុវជនបន្តវេន ហើយសម្តេចនឹងធ្វើជាប្រធានព្រឹទ្ធសភា នៅឆ្នាំ២០២៤៕