(ស៉ីដនី)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ អោយដឹងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយថា លោកមានទំនុកចិត្តថាកិច្ចព្រមព្រៀងលក់នាវាមុជទឹកដើរដោយថាម ពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក មកឲ្យអូស្រ្តាលីគឺស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវមួយ មុនពេលរដ្ឋ មន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរត្រូវជួបគ្នា នៅថ្ងៃសុក្រនេះ។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួន ២៥រូបបានប្រាប់លោក បៃដិន ថាការលក់នាវាមុជ ទឹកនុយក្លេអ៊ែរចំនួន ៣គ្រឿងទៅឲ្យអូស្រ្តាលីក្រោមភាពជាដៃគូនៃកិច្ចព្រមព្រៀង AUKUS នឹងធ្វើឲ្យ កងនាចរណ៍អាមេរិកចុះខ្សោយប្រសិនបើមិនមែនផែនការច្បាស់លាស់ក្នុងការបំពាក់អាវុធផ្សេងមកជំនួស ចំពោះមុខការព្រួយបារម្ភអំពីការរីកចម្រើនផ្នែកយោធារបស់ចិន។
នៅពេលត្រូវបានសួរអំពីមតិយោបល់របស់សមាជិកសភាបក្សសាធារណរដ្ឋ លោក អាល់បានីស បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង ហើយបាននិយាយជាមួយរដ្ឋមន្ត្រីការពារ ជាតិអាមេរិក គឺលោក ឡយ អូស្ទីន (Lloyd Austin) កាលពីយប់មិញ (ម៉ោងក្នុងតំបន់) ថាកិច្ច ព្រមព្រៀង AUKUS គឺមានសារៈសំខាន់ ប៉ុន្តែមិនគួរធ្វើឲ្យកងនាវាអាមេរិកចុះខ្សោយនោះទេ»៕