(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់អឺរ៉ុប សម្រាប់ដំណើរទស្សនកិច្ចក្នុងប្រទេសចំនួន៣ ក្នុងនោះ រួមមានទាំងចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី ដោយផ្ដោតជាសំខាន់លើការពង្រឹងក្រុមចម្រុះអន្តរជាតិ គាំទ្រអ៊ុយក្រែន ខណៈ ទីក្រុងកៀវកំពុងដឹកនាំប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។
បើតាមសេតវិមាន លោក បៃដិន គ្រោងនឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស នៅថ្ងៃទី៩ ខែកក្កដា ក្រោយមកឆ្ពោះទៅ កាន់រដ្ឋធានីវីលនីញូស (Vilnius) នៃប្រទេសលីទុយអានី ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO មុននឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងហែលស៊ិនគី នៃប្រទេសហ្វាំងឡង់៕