លោក ពូទីន ចោទលោកខាងលិចថាចង់ឱ្យប្រជាជនរុស្ស៉ីកាប់សម្លាប់គ្នា ទៅវិញទៅមក អំឡុងការបះបោរ

 (មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ ២០២៣ អោយដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន និង លោកខាងលិចថាចង់ឃើញប្រជាជនរុស្ស៉ីកាប់សម្លាប់គ្នាទៅវិញទៅមក អំឡុងការបះបោរមិនបាន សម្រេចរបស់ទាហានស៊ីឈ្នួល Wagner កាលពីចុងសប្ដាហ៍កន្លងទៅ។

នៅក្នុងសុន្ទរកថាជាលើកដំបូងទៅកាន់ប្រជាជនរុស្ស៉ី ចាប់តាំងពីការបះបោរត្រូវបានបញ្ឈប់ លោក ពូទីន បាននិយាយថាលោកបានចេញបញ្ជាឱ្យបញ្ចៀស ការបង្ហូរឈាម និងលើកលែងទោសដល់ ទាហានស៊ីឈ្នួល Wagner រួមទាំងមេរបស់ពួកគេ គឺលោក ព្រីហ្គោហ្ស៉ីន។ លោក ពូទីន បានបន្ថែម ដូច្នេះថា «សត្រូវ របស់រុស្ស៉ី មានទាំងពួកណាហ្ស៉ីនៅកៀវ និងចៅហ្វាយលោកខាងលិចរបស់ពួកគេ រួមទាំងជនក្បត់ជាតិ សុទ្ធតែចង់ឃើញបងប្អូនរួមឈាមរបស់យើង កាប់សម្លាប់គ្នា។ ពួកគេចង់ទាហានរុស្ស៉ីសម្លាប់គ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា បើតាមលោក ពូទីន ទាហានស៊ីឈ្នួល Wagner មានជម្រើសថាតើពួកគេចង់ចូលរួម ជាមួយកងទ័ពរុស្ស៉ី ឬត្រឡប់ទៅស្រុកកំណើតវិញ ឬក៏ អាចចាកចេញទៅកាន់ប្រទេសបេឡារុស៕