ផ្លូវប្រវែង៧៥គីឡូម៉ែត្រ ត្រូវបានជួសជុលឲ្យរលោងស្អាតគ្មានគ្រលុក និងអំពូលសូឡាងជាង​២ពាន់អំពូល បានដាក់បំភ្លឺនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ


 (ភ្នំពេញ)៖ ផ្លូវប្រវែងប្រមាណ៧៥គម ត្រូវបានឈូសឆាយឲ្យរលោងស្អាត នៅស្រុកអូររាមងឪ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនកសិផលនានា ពិសេសការចូលរួមអប អរសាទរទទួលទេវតា ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងនៅពេលខាងមុខ។ យុទ្ធនាការផ្លូវរលោងស្អាត គ្មានគ្រលុក នៃមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃុំ អនុវត្តន៏បានប្រមាណ ជាង៩០% នៃគម្រោងសរុប។

បន្ថែមពីនេះ កម្មវិធីសូឡាបំផ្លឺផ្លូវ បានតម្លើងអំពូលសូឡាជាង២ពាន់បង្គោល រួចជាស្រេច និងបាន កំពុងបំផ្លឺផ្លូវតាមមូលដ្ឋាន និងក្បែរផ្ទះប្រជាពលរដ្ឋ។ ជាមួយុទ្ធនាការផ្លូវស្អាត គ្មានគ្រលុក និងការ បំពាក់អំពូលសូឡាបំភ្លឺផ្លូវ បានដាក់ចេញដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូល ដ្ឋានស្រុកអូររាំងឪ សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានបញ្ជាក់ថា យុទ្ធនាការផ្លូវស្អាត គ្មានគ្រលុកនៅទូទាំងស្រុកអូររាំងឪ និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវ បានរៀប ចំឡើងដើម្បីឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅវត្តអារាម យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឬទៅកន្លែង កម្សាន្តផ្សេងៗទៀត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសុវត្ថិភាព មានភាពងាយស្រួល និងជួយបង្កើនជីវភាព និងការរស់នៅប្រកបដោយភាពសុខដុមរមនា។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសំដែងការសប្បាយរីករាយជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ដែលបានអភិវឌ្ឍមូលដ្ឋាន ទៅតាមការសន្យានាពេលកន្លងមក ក៏ដូចជាបានកសាងសមិទ្ធផលថ្មីសម្រាប់ស្វាគមន៍ឆ្នាំថ្មី ជូនដល់ប្រជាពលរដ្ឋប្រុសស្រី មកលែង​ស្រុកកំណើត បានទទួល និងរីករាយក្រោមម្លប់សន្តិភាព។

ឯកឧត្តម អ៊ាងសុផល្លែត បានបន្ថែមថា ការអភិវឌ្ឍនាពេលនេះ មិនត្រឹមតែបានបង្ហាញពីការអនុវត្ត យ៉ាងមានប្រសិទ្ធភាព នូវគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ វាក៏បាន ឆ្លើយតបទាន់ពេលវេលាទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេសទៀតនៅ ការរៀបចំរម្មណី ដ្ឋានទន្លេស្ងាយជាគំរូអព្យាក្រឹតកាបូន ដែលមានការដាំដើមឈើរាប់រយដើម ដាំផ្កាស្បៃរឿង១ លានគុម្ព និងការរៀបចំហេដ្ឋរចនាសម្ព័ន្ធនានាប្រើឲ្យទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍជីវភាព ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕