នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៥ចំណុច សម្រាប់យុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៣

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងទ័ពជើងគោក បានផ្តល់អនុសាសន៍៥ចំណុច សម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣។

ការផ្តល់អនុសាសន៍នេះ បានធ្វើឡើង ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ អញ្ជើញជាតំណាងដ៏ខ្ពង់ ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មកចូលរួម ជាអធិបតីរួមគ្នាជាមួយ ឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិការកងទ័ពជើងគោក នៃ តំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនក្នុង «ពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរ កម្ពុជា-ចិន នាគមាស» ឆ្នាំ២០២៣ ដែលកំពុងដំណើរការប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកង រាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានផ្តល់មតិយោបល់សម្រាប់សមយុទ្ធនាគ មាសឆ្នាំ២០២៣ ដូចខាងក្រោម៖

១៖ ត្រូវយកចិត្តទុកដាក់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តគ្រប់ វិញ្ញាសារនៃលំហាត់ យុទ្ធវិធីប្រតិបត្តិការឱ្យបានជោគជ័យ ស្របតាមប្រធានបទ និងខ្លឹមសារនៃសម យុទ្ធ

២៖ ត្រូវពង្រឹងស្មារតីជាក្រុម ដែលជាមូលដ្ឋានគ្រឹះចាំបាច់បំផុតសម្រាប់ជោគជ័យរបស់អង្គភាព និង ជោគជ័យន រាល់បេសសកម្មនីមួយៗ (ពិតណាស់ ស្មារតីជាក្រុម កើតឡើងដោយសារគុណតម្លៃ និងប្រពណ៌របស់កងទ័ព ដែលរូបមានជាអាទិ៍៖ ភាពស្មោះត្រង់, ភាពក្លាហាន, វិន័យ, ការគារពគ្នា, សីលធម៌, ភាពបត់បែន និងការរត់ធ្មត់)

៣៖ ត្រូវលើកកម្ពស់ស្មារតីមិត្តភាព សាមគ្គីភាព តាមរយៈការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក និងការលេងកីឡាជាមួយគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងយោធិនជាលក្ខណៈបុគ្គល ដែលអាច ចូលរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ

៤៖ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការណែនាំផ្សេងៗរបស់ គណៈកម្មការ ដឹកនាំសមយុទ្ធ សំដៅធានាបាននូវសុខសុវត្ថិភាពខ្ពស់ទាំងមនុស្ស និងសម្ភារគ្រឿង បំពាក់

៥៖ សូមរំឭកផងដែរដល់គណៈកម្មការ ព្រមទាំងអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការប្រុងប្រយ័ត្ន និងផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចៀស វាងកុំឱ្យមានគ្រោះថ្នាក់ និងការភ័យខ្លាច ដែលបណ្ដាលមកពីការអនុវត្តសមយុទ្ធនេះ។

សមយុទ្ធនាគមាសកម្ពុជា-ចិន លើកទី៥នេះ ធ្វើឡើងពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយ សង្រ្គោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន»។

បើតាមឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ, នៅក្នុង សមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ពចិនមាន ចំនួន ២៥៧នាក់។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមាន បានចំនួន៤ លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕