(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋនៅ ឃុំស្នឹងស្រុកបាណន់ បង្កើតជាភូមិមួយផលិតផលមួយ ព្រោះឃុំស្នឹងនេះ មានឈ្មោះល្បីថា ផ្អក ត្រីប្រៃ ឆ្ងាញ់ជាងគេ ភូមិប្រជាពលរដ្ឋយើងនីមួយៗ នៅ ឃុំ ស្រុកផ្សេងគ្នាតែងតែមានឈ្មោះ ល្បី ពីផលិតផលរៀងៗខ្លួន។
សម្តេចលើកឡើងបែបនេះ នារសៀលថ្ងៃទី១ ខែមីនាឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង២ជាន់១២បន្ទប់ នៃសាលាបឋមសិក្សា និតព្រិល និងសមិទ្ធផលនានាស្ថិតនភភូមិគរ ឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
ពិធីនេះបានរៀបឡើងដោយមានការអញ្ជើញចូលរូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង,លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិករាជរដ្ឋាភិបាល, អ្នកតំណាងរាស្រ្ត, ប្រធាន ក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ,ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំង, អាជ្ញាធរ ឃុំនានានិង ប្រជាពលរដ្ឋស្រុបាណន់, លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួមជាច្រើននាក់ទៀត។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរដល់សប្បុរសជនក្នុង និងក្រៅប្រទេស និងក្រុម ការងារ បានជួយកសាងអគារសិក្សាថ្មីនេះឡើង ដើម្បីបំពេញតំរូវការសិស្សានុសិស្សបានចូលរៀន សូត្រមានចំណេះដឹង គឺជាថ្នាលបណ្តុះបណ្តាលដ៏ល្អលើវិស័យអប់រំបង្កើនធនធានមនុស្ស ដល់កូន ចៅជំនាន់ក្រោយបន្តវេណកសាង និងការពារសន្តិភាពឲ្យមានការរីចម្រើនខ្លាំងសម្រាប់ពួកគេនៅ ពេលអនាគត់។
ក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដោយបាន ប្រសូតចេញពីការបោះឆ្នោត គឺដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានផ្សារភ្ជាប់ ជាមួយប្រជាពលរដ្ឋ គឺជាកិច្ចស្នូល ចំបងគិតគូពីផលប្រផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍ ប្រទេសជាតិធំជាងផលប្រយោជន៍អ្វីទាំងអស់ ចឹងហើយទើបគណបក្សប្រជាជនបានជាប់ឆ្នោត បង្កើតរដ្ឋាភិបាលតែម្តង។
ដូច្នេះទើបយើងរៀបយន្តការពីរដែលមានស្រាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញរបស់យើង និង រដ្ឋបាលថ្នាក់ក្រោមជាតិ មានខេត្ត ក្រុងស្រុក ឃុំ សង្កាត់ នេះជារច្នាសម្ព័ន្ធរដ្ឋបាលដែលរដ្ឋធម្មនុញ យើងបានចែង ក្រៅពីនេះយើងយន្តការផ្សេងទៀត។
១៖ក្រុមការងាររាជរដ្ឋាភិបាលអាចចុះមូលដ្ឋានបានរៀងរាល់ថ្ងៃធ្វើការរបស់រដ្ឋគឺបានកំណត់ទៅតាមច្បាប់ ក្រុមការងារទាំង២ខាងលើនេះ តែងបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាធំ រហូតមកដល់បច្ចុប្បន្ន។
២៖ ក្រុមការងារគណបក្សប្រជាជនគិតតែការកសាងចំនួនសមាជិកគណបក្សប៉ុណ្ណោះទេ ក៏ប៉ុន្តែគិត គូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាធំ គ្រាន់តែថាក្រុមការងារគណបក្សធ្វើការងារគណបក្សក៏ ដូចជាការងារផ្សេងទៀតនៅមូលដ្ឋាន បានតែថ្ងៃឈប់សម្រាករបស់រដ្ឋគឺថ្ងៃសៅរ៍ ថ្ងៃអាទិត្យឬថ្ងៃ ដែលសម្រាករបស់រដ្ឋដោយច្បាប់បទដ្ឋានគតិយុត្តិ។
ក្រៅពីនេះ យើងមិនមានសិទ្ធធ្វើការគណបក្សនោះទេ ប៉ុន្តែសម្រាប់ការងាររាជរដ្ឋាភិបាល យើង ថ្ងៃណាក៏បានដែរ ចាប់ពីចន្ទដល់ថ្ងៃសុក្រ យើងចុះមកមូលដ្ឋានដើម្បីជួយប្រជាពលរដ្ឋ ការងារសន្តិ សុខ សណ្តាប់ធ្នាប់ ឬ វិស័យសេដ្ឋកិច្ចសង្គម ជាដើម -ល- គឺមានការខុសឆ្គងទៅច្បាប់នោះទេ ចឹងហើយទើបក្រុមការងារទាំង២នេះ ផ្សារភ្ជាប់ជាមួយគ្នាចុះមកមូលដ្ឋានជាប្រចាំ ហើយការងារ នេះគ្មានរបបណាអាចធ្វើបានទេ តាំងពីឆ្នាំ១៩៧៩ ថ្ងៃ៧មករា មកទោះបីជាយើងពុំទាន់មានសុខ សន្តិភាពនៅមានសង្គាមក៏ដោយ។
នាឱកាសនោះដែរ សម្តេច បានជំរុញឲ្យអាជ្ញាធរនិងប្រជាពលរដ្ឋនៅឃុំស្នឹងស្រុកបាណន់ បង្កើត ជាភូមិមួយផលិតផលមួយព្រោះឃុំស្នឹងនេះ មានឈ្មោះល្បីថា ផ្អកត្រីប្រៃឆ្ងាញ់ជាងគេ ក៏ដូចជាភូមិ ប្រជាពលរដ្ឋយើងនីមួយៗ នៅ ឃុំ ស្រុកផ្សេងទៀតតែងតែមានឈ្មោះល្បីពីផលិតផលរបស់គេ រៀងៗខ្លួនផងដែរ៕