កម្ពុជា និងថៃ ជឿជាក់ថា ទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រីកបន្ថែមទៀត

 (ភ្នំពេញ)៖  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែល ទទួលបានបាន អោយដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និង លោក ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មី នៃព្រះរាជា ណាចក្រថៃ ប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំ និងមានជំនឿថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ នឹងត្រូវពង្រីក បន្ថែមទៀត។

ក្នុងជំនួបសម្តែងការគួរសមជាមួយ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង ភាគីទាំងពីរ បានពិភាក្សាអំពីភាពជាដៃគូទ្វេភាគី ក្នុងវិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការ ងារ អប់រំ ការដោះមីន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ រួមទាំង ច្រកព្រំដែនអន្តរជាតិផងដែរ។

ភាគីទាំងពីរបានផ្តល់សារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅសម្រេចឱ្យបាននូវគោល ដៅពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់ ១៥ ពាន់លាន ដុល្លារអាមេរិក នៅឆ្នាំ ២០២៥ និងប្រតិ បត្តិការបោសសម្អាតមីននៅតាមបណ្តោយព្រំដែន ដោយពុំចាំបាច់រង់ចាំការបញ្ចប់ការងារកំណត់ ព្រំដែន នោះឡើយ។ អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរកំពុងរៀបចំឯកសារ ស្តីពី កម្មវិធីកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់រយៈពេល ៣ ឆ្នាំ បន្ទាប់ (២០២៣-២០២៥)។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើប្រទេសថៃ បន្តផ្តល់ការយកចិត្តទុកដាក់ចំពោះពលករកម្ពុជា និងបន្តផ្ដល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជា។ ក្នុងនាមជាអតីតអ្នកការទូតថៃ នៅទីក្រុង ភ្នំពេញ កាលពី៣០ឆ្នាំមុន លោកឯកអគ្គរាជទូត អាត់ថាកន បានចំណាប់អារម្មណ៍ និងពិនិត្យឃើញ ដោយផ្ទាល់នូវការរីកចម្រើនយ៉ាងឆាប់រហ័ស នៅកម្ពុជា។

ជាងនេះទៅទៀត  លោកឯកអគ្គរាជទូត  ក៏បានជម្រាបជូនអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវ ការរបស់ឧបនាយករដ្ឋមន្ត្រី នៅប្រទេសថៃ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ផងដែរ ។

លោកឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជាចំពោះសមិទ្ធិផលនានាដែលសម្រេចបានក្នុងឋានៈ ជាប្រធានអាស៊ាន និងបានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ លោកឧបនាយករដ្ឋមន្ត្រីក្នុង ឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា កាលពីឆ្នាំមុន។ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ក៏បានសាទរប្រទេសថៃ ដែលបានធ្វើជាប្រធាន APEC ប្រកបដោយជោគជ័យ នៅឆ្នាំ ២០២២ ផងដែរ៕