ក្រសួងអប់រំ ណែនាំឲ្យលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមសាលាឯក ជន ដែលអនុវត្ដកម្មវិធីសិក្សាអន្ដរជាតិ


(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី ការលើកកម្ពស់ការសិក្សា ភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្ដកម្មវិធី សិក្សាអន្ដរជាតិ។ នេះបើតាមសេចក្ដីណែនាំ ដែលទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្ដីណែនាំបានឲ្យដឹងថា ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះ ទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ដូចខាងក្រោម៖

១៖ តម្រូវឱ្យសិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច
២៖ គ្រឹះស្ថានសិក្សាត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្តីពី វប្បធម៌ និងអរិយធម៌ខ្មែរ
៣៖ គ្រឹះស្ថានសិក្សាត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាវប្បធម៌ និងអរិយ ធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សា តាមការកំណត់ដែលមានចែង ក្នុងលិខិតបទដ្ឋាន គតិយុត្ត ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡា៕