ប៉ូលិសន័រវែស ទប់ស្កាត់បាតុកម្មដុតគម្ពីរគូអាន ក្រោយតួកគីកោះហៅឯកអគ្គរបស់ខ្លួន

 (អូស្លូ)៖  យោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែ កុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា ប៉ូលិសរបស់ប្រទេសន័រវែស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាន ទប់ស្កាត់ផែនការតវ៉ាប្រឆាំងនឹងសាសនាអ៊ីស្លាមដែលបានគ្រោងទុក រួមទាំងការដុតច្បាប់ចម្លងនៃ គម្ពីរគូអានក្នុងសប្តាហ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រសួងការបរទេសតួកគីបានកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួន ដើម្បីតវ៉ាជុំវិញបញ្ហានេះ។

ប៉ូលិសន័រវែស បាននិយាយថា ក្រុមអ្នកតវ៉ាមួយក្រុមគ្រោងនឹងដុតច្បាប់ចម្លងនៃគម្ពីរគូអាន នៅខាង ក្រៅស្ថានទូតតួកគី ប្រចាំទីក្រុងអូស្លូ (Oslo) នៅថ្ងៃសុក្រនេះ ដែលមានលក្ខណៈស្រដៀងគ្នាទៅ នឹងបាតុកម្ម ក្នុងប្រទេសស៊ុយអែត និងដាណឺម៉ាក កាលពីខែមករា។ ប៉ូលីសក្រុងអូស្លូ បានឲ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយថា ការដុតគម្ពីរគូអាន នៅតែជាវិធីស្របច្បាប់ក្នុងការបញ្ចេញទស្សនៈ នយោបាយ ក្នុងប្រទេសន័រវែស ប៉ុន្តែសកម្មភាពនេះមិនអាចអនុវត្តបានទេ នៅក្រោមហេតុផល សន្តិសុខជាតិ។

គួរបញ្ជាក់ថាទីក្រុងអង់ការ៉ាបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះផែនការរបស់ក្រុមប្រឆាំងនឹងសាសនាអ៉ីស្លាម ដោយចាត់ទុកថាជា «ទង្វើបង្កហេតុ»។ ក្រសួងការបរទេសតួកគី បានស្នើសុំឲ្យលុប ចោលបាតុកម្មគ្រោងទុកនេះ៕