(ហ្វីលីពីន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអោយដឹងថា ទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាន និយាយថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័របានវាយប្រហារនៅចម្ងាយ ៤គីឡូម៉ែត្រភាគនិរតី នៃទីក្រុង Moncayo ប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះនាវេលាម៉ោង ១០៖៤៥នាទី (ម៉ោងក្នុងតំបន់) ។ ចំណុចកណ្តាលនៃការរញ្ជួយដីដែលមានជម្រៅ ១៣.៥០១គីឡូម៉ែត្រ ត្រូវបានគេរកឃើញដំបូង នៅរយៈទទឹង ៧.៧៧៦ដឺក្រេខាងជើង និងរយៈបណ្តោយ ១២៦.០៤៦២ដឺក្រេខាងកើត។ ភ្លាមៗនេះមិនទាន់មានព័ត៌មានលម្អិតអំពីគ្រោះរញ្ជួយដីនេះនៅឡើយទេ៕