(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែ មករា ឆ្នាំ២០២៣ គឺ ចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះបានសម្រេចដាក់ទណ្ឌកម្ម លើបុគ្គល និងអង្គ ភាពរបស់អ៊ីរ៉ង់បន្ថែមទៀត ជុំវិញការគាបសង្កត់លើប្រជាជនរបស់ខ្លួន រួមទាំងការបង្រ្កាបលើការ តវ៉ាប្រឆាំងរដ្ឋាភិបាល និងការប្រហារជីវិតជនជាតិអង់គ្លេស ម្នាក់នាពេលថ្មីៗនេះផងដែរ។
ទណ្ឌកម្មរួមមានការបង្កកទ្រព្យសម្បត្តិរបស់រដ្ឋអាជ្ញារង លោក Ahmad Fazelian ដែលការិយាល័យ ការបរទេសអង់គ្លេសបាននិយាយថា គឺជាអ្នកទទួលខុសត្រូវចំពោះប្រព័ន្ធតុលាការអយុត្តិធម៌ ដែល ប្រើទោសប្រហារជីវិត សម្រាប់គោលបំណងនយោបាយ។
នៅថ្ងៃចន្ទនេះ សហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ផងដែរ ចំពោះការប្រើប្រាស់ កម្លាំងដ៏ឃោរឃៅនិងមិនសមាមាត្រប្រឆាំងនឹងក្រុមបាតុករ។
គួរបញ្ជាក់ថា បាតុកម្មប្រឆាំងរដ្ឋាភិបាលយ៉ាងទូលំទូលាយបានផ្ទុះឡើង នៅក្នុងប្រទេសអ៊ីរ៉ង់កាល ពីខែកញ្ញា បន្ទាប់ពីការស្លាប់របស់ស្ត្រីជនជាតិឃឺដ កញ្ញា Mohsa Amini ដែលត្រូវបានឃុំខ្លួនដោយ ប៉ូលីសសីលធម៌ ដើម្បីអនុវត្តក្រមសីលធម៌សំលៀកបំពាក់ ដែលជាកាតព្វកិច្ចលើស្ត្រីសាធា រណៈអ៊ីរ៉ង់។ ការិយាល័យបរទេសចក្រក្រភពអង់គ្លេសបាននិយាយថា ឥឡូវនេះចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មថ្មីចំនួន៥០ហើយ លើអ៊ីរ៉ង់ ចាប់តាំងពីការស្លាប់របស់កញ្ញា Amini៕