មន្រ្តីជាន់ខ្ពស់សង្គមកិច្ច អោយដឹងថា មជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នឹងសាងសង់រួចរាល់នៅអំឡុងដើមខែសីហា ឆ្នាំ២០២៣

 (បន្ទាយមានជ័យ)៖ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនី តសម្បទា និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា មជ្ឈមណ្ឌលសំចត ប៉ោយប៉ែតនេះចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្រេចបានលទ្ធផលចំនួន ៣៣.១៨ភាគរយ ហើយ គម្រោងទាំងមូល នឹងបញ្ចប់រួចរាល់នៅអំឡុងដើមខែសីហា ឆ្នាំ២០២៣ ដែលចំណាយជាង ២.៣ លានដុល្លារ។

ឯកឧត្តម បានបន្ថែមថា ភាគីថៃបានទទួលយកសំណើរបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជា សម្រាប់ បម្រើការងារបណ្ដុះបណ្ដាល នៅក្នុងមជ្ឈមណ្ឌលនេះរយៈពេល៦ខែ គឺចាប់ពីខែមីនា រហូតដល់ខែ សីហា ឆ្នាំ២០២៣។

ការលើកឡើងរបស់ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានធ្វើឡើងខណៈលោក និងគណៈប្រតិភូថៃ ចុះពិនិត្យ មើលគម្រោងសាងសង់សំណង់អគារមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

ដំណើរចុះត្រួតពិនិត្យនេះអមដំណើរដោយអនុរដ្ឋលេខាធិការ ទីប្រឹក្សា ប្រធាននាយកដ្ឋានកាំពារ ជនរងគ្រោះ លោកស្រីប្រធានមជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងលោកអនុប្រធានមន្ទីរសង្គមកិច្ច ខេត្ត ហើយមានការចូលរួមពីអភិបាល ក្រុងប៉ោយប៉ែត និងអភិបាលរងខេត្តបន្ទាយមានជ័យផង ដែរ។

រីឯគណៈប្រតិភូថៃ ដឹកនាំដោយអគ្គរាជទូតថៃប្រចាំកម្ពុជា អមដំណើរដោយលេខាទូតទី១ មន្ត្រី បច្ចេកទេសពាក់ព័ន្ធ តំណាងក្រុមសាងសង់ថៃ បានសហការរួមគ្នាចុះត្រួតពិនិត្យការដ្ឋានសាង សង់សំណង់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីសម្រួលដល់ពលករចំណាកស្រុកស្នាក់នៅប្រកប ដោយផាសុខភាពនិងសុវត្ថិភាព បណ្តុះបណ្តាលជំនាញវិជ្ជាជីវ: បន្ថែមទៀតពិសេសបង្កើនកិច្ចការ ពារទប់ស្កាត់ជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ អគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់មណ្ឌលនេះរួម ចំណែក ជួយដល់ជនរងគ្រោះ មានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះ បណ្ដាលផ្សេងៗ។

បន្ថែមពីលើនេះឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណដល់ អគ្គរាជទូតថៃ ដែលបានជំរុញក្នុងការសាងសង់មណ្ឌលនេះ និងបានចូលរួមពិនិត្យលទ្ធផលការ ងារសាងសង់ ហើយសង្ឃឹមថានៅពេលដែលមជ្ឈមណ្ឌល សាងសង់រួច និងបានបម្រើផល ប្រយោ ជន៍ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស៕