(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ អោយដឹងថា ប្រមុខថាមពលនុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនចង់ឱ្យអង្គការសហប្រជាជាតិ បញ្ជូនកងរក្សាសន្តិភាពទៅកាន់រោងចក្រថាមពលនុយ ក្លេអ៊ែរ Zaporizhzhia ទោះបីជាមិនមានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីបង្កើតតំបន់សុវត្ថិភាពនៅ ទីនោះក៏ដោយ។
គួរបញ្ជាក់ថា អ៊ុយក្រែនបានអំពាវនាវឲ្យមានកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅរោង ចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia តាំងពីខែកញ្ញាមកម្ល៉េះ។ ប៉ុន្តែការអត្ថាធិប្បាយនេះ គឺជា លើកទីមួយហើយ ដែលមន្ត្រីនុយក្លេអ៊ែរអ៊ុយក្រែន ស្នើជាសាធារណៈ។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជាស្ថានីយ៍ថាមពលដ៏ធំបំផុតរបស់អឺរ៉ុប បាន ទទួលរងនូវការបាញ់ផ្លោង និងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ដែលបង្កឱ្យមានការព្រួយបារម្ភអំពី គ្រោះមហន្តរាយវិទ្យុសកម្ម។ អ៊ុយក្រែន និងរុស្ស៊ី បន្ទោសគ្នាទៅវិញទៅមកចំពោះការទម្លាក់ គ្រាប់បែកនេះ។
លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) សង្ឃឹមថា នឹងមាន ការសម្រុះសម្រួលកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអ៊ុយក្រែន លើតំបន់សុវត្ថិភាពនៅខែមករានេះ៕