(ភ្នំពេញ)៖ ករណីបាញ់ប្រហារ នៅចំណុចលើផ្លូវបេតុង ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស, ពេលនេះ កម្លាំងនគរបាល ចាប់បានជនជនដៃដល់ចំនួន៣នាក់ហើយ។
បើតាមរបាយការណ៍ របស់មន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ រួមមាន៖
១៖ ឈ្មោះ សួង សៀម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៦២ ផ្លូវ៤៧ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
២៖ ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិអណ្តូង៣ ស់ង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។
៣៖ ឈ្មោះ ពៅ រតនាំ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។
ជនរងគ្រោះ ដែលត្រូវរងរបួស ចំនួន៣នាក់
ក្នុងករណីបាញ់ប្រហារ ខាងលើនេះ រួមមាន៖
១៖ ឈ្មោះ ថុល គឹមលី ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងរថយន្ត ស្នាក់នៅផ្ទះ លេខ ៣១៦ ផ្លូវបេតុង ភូមិអណ្តង់៥
សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
២៖ ឈ្មោះ ចៅ ម៉េងហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល លេខ៧២ ផ្លូវបេតុង ភូមិអណ្តូង៣
សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣៖ ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ០១ឆ្នាំ០៥ខែ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវបេតុង ភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ។
សូមជម្រាបថា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ជនសង្ស័យឈ្មោះ សួង សៀម បានទិញស្រាបៀរចំនួន០១កេះ ទៅផឹកជាមួយមិត្តភ័ក្តិរបស់ខ្លួន ចំនួន០២នាក់ ទី១.ឈ្មោះ ស្រស់ ភេទប្រុស និងទី២.ឈ្មោះ ជាតិ ភេទប្រុស នៅចំណុចផ្ទះគ្មានលេខី ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
លុះពេលផឹកស្រាបៀរនោះអស់ ជនសង្ស័យឈ្មោះ សួង សៀប និងឈ្មោះ ជាតិ ក៏បាននាំគ្នាដើរ ទៅទិញស្រាបៀរនៅចំណុចតូបលក់ចាប់ហួយគ្មានលេខ អណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក៏បានជួបជាមួយជនសង្ស័យចំនួន០២នាក់ ទី១.ឈ្មោះ ទិត្យ និងទី២. ឈ្មោះ ពៅ រតនា កំពុងឈរ នៅលើផ្លូវបេតុងក្បែរតូបលក់ចាប់ហួយនោះ សង្ស័យឈ្មោះ សុខ ទិត្យ បានស្រែកសួរជនសង្ស័យ ឈ្មោះ សួង សៀម ថាៈ ម៉ិចបានអ្ហែងយកដបទឹក បរិសុទ្ធគប់អញ់? ពេលលឺដូចនោះជនសង្ស័យឈ្មោះ សួង សៀម ក៏បានតបថាខ្លួនមិនបានគប់ទេ។
ភ្លាមនោះជនសង្ស័យទាំង០២នាក់ ទី១.ឈ្មោះ សុខ ទិត្យ និងទី២.ឈ្មោះ ពៅ រតនា ប៉ានស្ទុះ វាយមកលើជនសង្ស័យឈ្មោះ សួង សៀម បណ្ដាលឲ្យដួលទៅលើផ្លូវបេតុង ភ្លាមនោះជនសង្ស័យ ឈ្មោះ សួង សៀម ស្ទុះក្រោកឡើងដកយកកាំភ្លើងខ្លីម៉ាកCF-98-9 ១ដើម ចេញពីក្នុងកាបូបស្ដាយ ពណ៌ឡូត របស់ខ្លួន បាញ់ទៅលើផ្លូវបេតុងចំនួន០១គ្រាប់ បណ្តាលឲ្យខ្នាតអំបែង កំទេចផ្លូវបេតុង ត្រូវចំជនរងគ្រោះចំនួនចំ៣នាក់ ដែលកំពុងអង្គុយលេងក្បែរនោះ ទី១.ឈ្មោះ ថុល គឹមលី ភេទប្រុស រងរបួសរយះលើភ្លៅខាងឆ្វេងចំនួន០១កន្លែង ទី២.ឈ្មោះ ចៅ ម៉េងហេង ភេទប្រុស រងរបួសកោស រលាត់ លើភ្លៅខាងឆ្វេងចំនួន០១កន្លែង និងទី៣.ឈ្មោះ ឡុង ចាន់ណា ភេទស្រី អាយុ០១ឆ្នាំ០៥ខែ រងរបួសលើទងត្រចៀកខាងស្ដាំចំនួន០១កន្លែង។
ពេលឃើញដូចនោះជនសង្ស័យចំនួន០២នាក់ ទី១.ឈ្មោះ សុខ ទិត្យ និងទី២.ឈ្មោះ ពៅ រតនា បានរត់គេចខ្លួនបាត់ ចំណែកជនសង្ស័យឈ្មោះ សួង សៀម បានដើរមកប្រគល់ខ្លួន ជូនកម្លាំងប្រជា ការពារភូមិអណ្តឹង៣បន្ទាប់មកកម្លាំងប្រជាការពារភូមិបានរាយការតាមវិទ្យុទាក់ទងមកសមត្ថកិច្ចយើងតែម្តង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ដល់ចំណុចកើតហេតុខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សួង សៀម ហើយបាន ឆែកឆេររកឃើញ ទី១.កាំភ្លើងខ្លីម៉ាកCF-98-9 ចំនួន០១ដើម ទី២.បង់ចំនួន០២ ទី៣. គ្រាប់ចំនួន២២គ្រាប់ ទី៤.លិខិតបញ្ជាបេសកកម្ម ចំនួន០៣សន្លឹក ទី៥.ប័ណ្ណចាក់វ៉ាក់សាំង ចំនួន០១ សន្លឹក ទី៦.ប័ណ្ណបើកបរចំនួន០១សន្លឹក ទី៧.អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក ទី៨.អត្តសញ្ញាណប័ណ្ណយោធា ចំនួន០១សន្លឹក ទី៩.ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព ចំនួន០១សន្លឹក ទី១០.ទូរស័ព្ទដៃម៉ាក វីរ៉ូ ពណ៍ខ្មៅ ចំនួន ០១គ្រឿង និងទី១១.កាបូបដៃ ពណ៍ខ្មៅ ចំនួន០១ ដែលជនសង្ស័យឈ្មោះ សួងសៀម លាក់ទុក នៅក្នុងកាបូបស្ពាយ ពណ៌ឡុត ចំនួន០១ ស្តាយជាប់និងខ្លួន។
បន្ទាប់មកកម្លាំងសមត្ថកិច្ច បានរកឃើញសំបកគ្រាប់ ចំនួន០១នៅចំណុចលើផ្លូវបេតុងក្បែនោះ ភ្លាមនោះកម្លាំងសមត្ថកិច្ច ក៏បានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ សួង សៀម រួមទាំងវត្ថុតាង យក មករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលគោករកា។ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងក៏បន្តឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀត ទី១.ឈ្មោះ សុខ ទិត្យ និងទី២.ឈ្មោះ ពៅ រតនា នៅចំណុចលើផ្លូវបេតុងភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែក ព្នៅ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា រហូតដល់វេលាម៉ោង០០និង៣០ នាទី ឈានចូលថ្ងៃទី០៤ ខែឆ្នាំដដែល ទើបជនរងគ្រោះ និងអាណាព្យាបាលរបស់ជនរងគ្រោះទាំង ០៣នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តែម្តង។
ក្រោយពីឃាត់ខ្លួន ក៏មានចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ថាៈ ជនសង្ស័យទី១.ឈ្មោះ សុខ ទិត្យ និងទី២.ឈ្មោះ ពៅ រតនា ពួកខ្លួនពិតជាបានវាយទៅលើជនសង្ស័យឈ្មោះ សួង សៀម ប្រាកដមែន ចំណែកជនសង្ស័យ ឈ្មោះ សួងំ សៀម ពិតជាបានយកកាំភ្លើងបាញ់ទៅលើផ្លូវបេតុង បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ ខាងលើប្រាកដមែន៕