រុស្ស៉ីដោះលែង នាង Brittney Griner ក្នុង​ការ​ដោះ​ដូរ​អ្នក​ទោស​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ឈ្មួញ​អាវុធ​រុស្ស៊ីលោក Viktor Bout


(វ៉ាស៊ីនតោន)៖  យោងតាមការចេញផ្សាយដោយ​ សារព័ត៌មាន CNN នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា តារា WNBA នាង Brittney Griner ត្រូវបានដោះលែងពីការឃុំឃាំងរុស្ស៊ីហើយ ក្នុង​ការ​ដោះ​ដូរ​អ្នក​ទោស​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ឈ្មួញ​អាវុធ​រុស្ស៊ី លោក Viktor Bout។

ទោះជាយ៉ាងណាការដោះដូរនេះ មិនមានជនជាតិអាមេរិកម្នាក់ទៀត ដែលក្រសួងការបរទេសបាន ប្រកាសថា ត្រូវបានរុស្ស៉ីឃុំខ្លួនដោយអយុត្តិធម៌គឺលោក Paul Whelan នោះទេ។

លោក បៃ ដិន បាននិយាយនៅឯសេតវិមាននៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)​ ថា «នាងមានសុវត្ថិភាព។ នាងនៅលើយន្តហោះ កំពុងធ្វើដំណើរទៅផ្ទះ…បន្ទាប់ពីត្រូវបានឃុំខ្លួនដោយ អយុត្តិធម៌ជាច្រើនខែនៅក្នុងប្រទេសរុស្ស៊ី»៕