(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៥០៦,៥៩៥ដុល្លារ ដល់ស្ថាប័នទទួល ជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ សម្រាប់ការកែលម្អបរិក្ខារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងការសាងសង់ អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យ។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដោយលោក តានិណៃ អ៉ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជ រដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ, លោក ច្រឹក ថុន ប្រធានមជ្ឈមណ្ឌលស្តារ លទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ, លោក យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ ចាម ដើម្បីអនុវត្តគម្រោងដូចតទៅ៖
ទី១៖ គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត និងសាងសង់អគារស្នាក់ នៅមជ្ឈមណ្ឌល ស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ ក្នុងខេត្តតាកែវ (ថវិកាចំនួន ១៦២,៧១៥ដុល្លារ អាមេរិក) ស្ថាប័នទទួលជំនួយ៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីដំឡើងឧបករណ៍ចំនួន ១៥ប្រភេទ សម្រាប់ផលិតឧបករណ៍ សិប្បនិមិ្មត និងស្តារនីតិសម្បទា និងសាងសង់អគារស្នាក់សម្រាប់អ្នកជំងឺនៅមជ្ឈមណ្ឌលស្តារ លទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ (PRC) ក្នុងខេត្តតាកែវ។
PRC នេះ បាននឹងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារភាពសឹករិចរិលនៃឧបករណ៍ ចាំបាច់នាពេលបច្ចុប្បន្ន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប និងដោយសារភាពចាស់ទ្រុឌ ទ្រោមនៃអគារស្នាក់សម្រាប់អ្នកជំងឺ។ តាមរយៈគម្រោងនេះ យើងរំពឹងថាអ្នកជំងឺចំនួន ៧០០នាក់ ដែលមកព្យាបាលនៅ PRC នេះ ជារៀងរាល់ឆ្នាំនឹងទទួលបានអត្ថប្រយោជន៍ពីបរិក្ខារ និងសេវាកម្ម ដែលមានភាពប្រសើរជាងមុន។
ទី២៖ គម្រោងសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ ចាម ក្នុងខេត្តកំពង់ចាម (ថវិកាចំនួន ៣៤៣,៨៨០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អគារចំនួន១ខ្នង កម្ពស់៣ជាន់ សម្រាប់ផ្នែក សម្ភព និងថែទាំទារកទើបនឹងកើត នៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងខេត្តកំពង់ចាម។ មន្ទីរពេទ្យនេះបាននិងកំពុងប្រឈមនឹងបញ្ហាដូចជា៖ ការស្នាក់នៅលើសចំណុះនៅក្នុងអគារផ្នែក សម្ភពបច្ចុប្បន្ន សម្រាប់ម្តាយ និងការចំណាយពេលក្នុងការបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណី សង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើតដែលនៅឆ្ងាយ។
តាមរយៈការសាងសង់អគារថ្មីផ្នែកសម្ភពនិងថែទាំទារកទើបនឹងកើតនេះ យើងរំពឹងថាមន្ទីរពេទ្យ អាចផ្តល់កន្លែងស្នាក់ដែលសមរម្យជាងមុនសម្រាប់ម្តាយដែលទើបសម្រាល និងដំណើរការការព្យា បាលចាំបាច់នានាសម្រាប់ទារកដែលមានតម្រូវការចាំបាច់បានភ្លាមៗ។
ជំនួយឥតសំណងគូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាម កម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូច ជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាព រស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហ គមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦៥លានដុល្លារអាមេរិក ដល់ អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៦៩គម្រោង នៅទូទាំងប្រទេសកម្ពុជា៕