(បាងកក)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២ បានប្រាប់អោយដឹងថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃ អង្គារនេះថា លោកចង់កាន់អំណាចរហូតដល់ឆ្នាំ២០២៥ ដែលបង្ហាញជាលើកដំបូងថា លោកគ្រោង នឹងឈរឈ្មោះក្នុងការបោះឆ្នោតសកល នាដើមឆ្នាំ២០២៣ខាងមុខនេះ។
ប្រទេសថៃគ្រោងនឹងរៀបចំការបោះឆ្នោតសកលនៅដើមឆ្នាំក្រោយ ហើយនៅថ្ងៃអង្គារនេះគណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសនេះ បានចាប់ផ្តើមបង្ហាញប្រធានបទយុទ្ធនា ការមួយចំនួនរបស់ខ្លួន។
លោក ប្រាយុទ្ធ បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ហើយបានបន្តតំណែងនេះនៅក្នុង ការបោះឆ្នោតឆ្នាំ២០១៩ ដ៏ចម្រូងចម្រាស ខណៈប្រជាប្រិយភាពរបស់គាត់ ស្ថិតនៅក្នុងភាពស្រពិ ចស្រពិល។ គណបក្សភឿថៃជាប់ចំណាត់ថ្នាក់លេខ១ក្នុងការស្ទង់មតិ ប៉ុន្តែរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នដែលព្រាងក្រោមការគ្រប់គ្រងរបស់យោធា បានដាក់ប្រព័ន្ធនេះឱ្យគាំទ្រគណបក្សដែលមានទំនាក់ ទំនងនឹងយោធា។
កាលពីខែកញ្ញាអាណត្តិប្រាំបីឆ្នាំរបស់ លោក ប្រាយុទ្ធ ត្រូវបានតុលាការធម្មនុញ្ញសម្រេចថា នឹងផុត កំណត់នៅឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានគេរំពឹងខ្ពស់ថា នឹងចាកចេញពីគណបក្ស Palang Parsharath ដែលដឹកនាំក្រុមចម្រុះកំពុងកាន់អំណាចបច្ចុប្បន្ន ហើយចូលរួមជាមួយគណបក្សថ្មីមួយ ដែលត្រូវ បានគេជឿថាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គាត់មុនការបោះឆ្នោត៕