(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី អំពាវនាវអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ដែលបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដូសដំបូងក្នុងរយៈពេលជាង ៦ខែមុន ឱ្យមកទទួលដូសជម្រុញទីពីរភ្លាមៗ ចំពេលមានរលកឆ្លងថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ការកើនឡើងនៃករណីកូវីដ-១៩ ត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួនថ្មី ដែលគេស្គាល់ថាជា XBB ដែលនៅពីក្រោយការឆ្លងដ៏ច្រើនសន្ធឹកសន្ធាប់ នៅទូទាំងបណ្តាប្រទេសអាស៊ីមួយចំនួន។
គួរបញ្ជាក់ថា ចាប់តាំងពីដើមខែវិច្ឆិកាមក អាជ្ញាធរសុខាភិបាលក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាននិងកំពុងកត់ត្រាករណីប្រចាំថ្ងៃច្រើនជាង ៣,០០០ករណី។ នៅថ្ងៃពុធសប្តាហ័នេះ អាជ្ញាធរ បានបញ្ជាក់ករណីថ្មីចំនួន ៥,៦០៩ករណី ជាមួយនឹងករណីសកម្មជាង៥៩,០០០ករណី ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ។ ករណីសកម្មមានន័យថា មនុស្សទាំងនោះនៅតែត្រូវបានគេ ចាត់ទុកថាជាភ្នាក់ងារចម្លងជំងឺ៕