(បរទេស)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បញ្ជាក់ថា បន្ទាប់ពីកើតមានសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំង ពិភពលោកនាំគ្នាបញ្ឈប់ប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី ជាពិសេសនោះគឺក្រុមហ៊ុនលោកខាងលិច បានដាក់ការរឹតបន្តឹងជាខ្លាំងលើប្រទេសនេះ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋាភិបាលរុស្ស៊ី បានដាក់បញ្ចូលក្រុមហ៊ុនមួយចំនួនចូលទៅក្នុងបញ្ជី «ជ្រុលនិយម» របស់ខ្លួន ហើយក្នុងនោះក៏រួម មានទាំងក្រុមហ៊ុនមេរបស់ Facebook ផងដែរ។ ប្រភពពីកាសែត Kommersant របស់រុស្ស៊ីបាន រាយការណ៍មកថា ក្រសួងយុត្តិធម៌របស់រុស្ស៊ីបានបញ្ចូលក្រុមហ៊ុន Meta Platforms ដែលជាមេធំ របស់ Facebook ទៅក្នុងបញ្ជីអង្គការ «ជ្រុលនិយម» របស់ខ្លួនកាលពីថ្ងៃសុក្រកន្លងទៅនេះ។
ជាក់ស្តែងតុលាការរុស្ស៊ីធ្លាប់បានព្រមាន Meta ម្តងរួចទៅហើយក្នុងអំឡុងដើមឆ្នាំ២០២២ ខណៈ មានការអះអាងថា Meta បានចូលរួមក្នុង «សកម្មភាពជ្រុលនិយម» និងបានដាក់ការរឹតបន្តឹងលើការ ប្រើប្រាស់ Facebook និង Instagram ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹង Platform ប្រព័ន្ធ ផ្សព្វផ្សាយសង្គមរបស់លោកខាងលិច៕