(កៀវ)៖ យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា អ៊ុយក្រែននៅថ្ងៃចន្ទសប្តាហ៍នេះកំពុងត្រៀមខ្លួន សម្រាប់ការវាយប្រហារ រុស្ស៊ីប្រឆាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀត ហើយបានព្រមានអំពីការជម្លៀស ដែល អាចកើតឡើងចេញពីរដ្ឋធានីកៀវ។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេស្តូនី រួមជាមួយសមភាគីមកពីប្រទេសក្នុងបាល់ទិក និងបណ្តា ប្រទេសអឺរ៉ុបខាងជើងចំនួន៦ផ្សេងទៀត បានបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីសន្យាផ្តល់ ម៉ាស៊ីនភ្លើង សំលៀកបំពាក់កក់ក្តៅ និងអាហារ ដែលមានគោលដៅជួយប្រជាជនអ៊ុយក្រែន ទប់ទល់នឹងខែដ៏ត្រជាក់បំផុតរបស់ពួកគេ។ លោក អ៊ួម៉ាស់ រ៉ែនសាលូ (Urmas Reinsalu) រដ្ឋមន្ត្រី ការបរទេសអេស្តូនី បានថ្លែងនៅក្នុងទីក្រុងកៀវ យ៉ាងដូច្នេះថា «រុស្ស៊ីកំពុងបំពាក់អាវុធលើវិស័យសន្តិសុខថាមពលស៊ីវិល ហើយវាពិតជាគួរឲ្យ អាម៉ាស់ណាស់»។
អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តូលធិនបឺគ (Jens Stoltenberg) ធ្លាប់បានលើក ឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានចេតនាប្រើប្រាស់ភាពត្រជាក់ ព្រិល និងទឹក កក ដើម្បីជាប្រយោជន៍មិនត្រឹមតែនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែប្រឆាំងនឹងជនស៊ីវិលអ៊ុយ ក្រែន៕